កូរ៉េខាងជើង​កាត់ផ្ដាច់​ទំនាក់​ទំនង​ការទូត​ជាមួយ​ម៉ាឡេស៊ី ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​បត្យាប័ន​ទៅកាន់​អាមេរិក​

2021/04/27 09:59:58 am        249

​កូរ៉េខាងជើង​៖ កូរ៉េខាងជើង​បាន​និយាយនៅ​ថ្ងៃ​សុក្រ​នេះ​​ថា ខ្លួន​បាន​កាត់​ផ្តាច់​ទំនាក់​ទំនង​ការ​ទូត​ជាមួយ​ម៉ាឡេស៊ី ជា​ការ​តវ៉ា​នឹង​ការ​សម្រេច​របស់​តុលា​ការ​ ដែល​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​កូរ៉េខាងជើងធ្វើ​បត្យាប័ន​ទៅកាន់​សហរដ្ឋអាមេរិក ដើម្បី​ប្រឈម​នឹង​ការចោទប្រកាន់​ករណី​លាង​លុយ​កខ្វក់​។

​ក្រសួងការបរទេស​កូរ៉េខាងជើងបាន​ចាត់​ទុក​ការចោទប្រកាន់​នេះ​ថា ​ជា​ការ​ប្រឌិត​មិន​សម​ហេតុ​ផលរៀបចំឡើង​ដោយ​សហរដ្ឋអាមេរិក​។ ពួកគេ​បាន​អះអាង​ផង​ដែរ​ថា សហរដ្ឋអាមេរិក​នឹង​ត្រូវ​តប​ស្នង​ការ​ខូច​ខាត​មួយ​នេះ។​ គួរ​ឲ្យ​ដឹង​ថា កាលពី​ដើមខែ​នេះ តុលាការ​កំពូល​ម៉ាឡេ​ស៊ី​បាន​ច្រាន​ចោល​ការ​អះអាង​ របស់​ជនជាតិ​កូរ៉េខាងជើង លោក មុន ឆុ​លម្យុ​ង ថា ​ការ​ចោទ​ប្រកាន់​របស់​ស​ហ​រដ្ឋ​អាមេរិក​ផ្តើម​ចេញពី​រឿង​នយោបាយ និង​បាន​ចេញ​សេចក្តី​សម្រេច​ថា រូបលោកអាច​នឹង​ធ្វើ​បត្យាប័ន​ទៅកាន់​អាមេរិក។​ ​គួរ​ឲ្យ​ដឹង​ថា លោក មុន បាន​រស់​នៅ​លើទឹក​ដី​ម៉ាឡេស៊ីអស់​រយៈពេល​ ១​ទសវត្សរ៍ និង​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែ​ឧសភា ឆ្នាំ​២០១៩ ក្រោយ​ក្រុម​អាជ្ញាធរ​សហរដ្ឋអាមេរិក ស្នើសុំ​ឲ្យ​មានការ​ធ្វើ​បត្យាប័ន​របស់​គាត់។​

​រដ្ឋាភិបាល​ម៉ាឡេស៊ីបាន​ឯកភាព​លើ​សំណើ​មួយ​នេះ ប៉ុន្តែ​លោក ​មុន បាន​តតាំង​ជាមួយ​វា។​ ​នៅ​ក្នុង​លិខិតបញ្ជាក់​ភស្តុតាង​មួយ​ច្បាប់ លោក មុន បាន​បដិសេធន៍​ចោល​រាល់​ការចោទប្រកាន់​របស់​​អាមេរិក​ថា លោក​បាន​ពាក់ព័ន្ធ​នឹង​ការ​ផ្គត់ផ្គង់​ទំនិញ​ប្រណីត​ ហាមប្រាម​ពី​សិង្ហ​បុរី ទៅកាន់​កូរ៉េខាងជើង ជា​ការ​បំពាន​លើ​ទណ្ឌកម្ម​សហរដ្ឋអាមេរិក ខណៈ​ពេល​ដែល​លោក​បម្រើ​ការងារ​នៅ​រដ្ឋ​ឯ​ការ​មួយ​នេះ មុន​ពេល​លោក​ផ្លាស់​ទៅ​រស់នៅ​ប្រទេស​ម៉ាឡេស៊ីកាលពី​ឆ្នាំ ២០០៨៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm