តេជោលីគ រកឃើញក្រុមខ្លាំងឡើងជុំទី២ ខណៈបញ្ជាការដ្ឋានអង្គរក្ស ជាក្រុមតែមួយគត់ មិនស្គាល់ចាញ់

2026/06/03 01:25:23 pm        139

ការប្រកួតបាល់ទះដណ្ដើមពានរង្វាន់ តេជោលីគ រដូវកាលទី៣ បានរកឃើញបេក្ខភាពឡើងជុំទី២ ហើយ ក្រោយដំណើរការប្រកួតសន្សំពិន្ទុ ជុំទី១ រយៈពេលជាងកន្លះខែកន្លងមក ហើយ​មាន​បេក្ខភាព ​២ក្រុមត្រូវកាត់ចេញ គឺមានក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និង​ក្រុម​កង​ពល​ធំ​អន្ដរាគមន៍លេខ៣ ដែលឈរលេខ៧ និងលេខ៨។

សម្រាប់ក្រុមខ្លាំង ៦ក្រុម ដែលត្រូវបន្ដការប្រកួតប្រជែងជុំទី២ រួមមានក្រុមការពារតំណែងជើងឯក បញ្ជាការដ្ឋានអង្គរក្ស ដែលជាក្រុមតែមួយគត់ មិនស្គាល់ពាក្យចាញ់ក្នុងជុំទី១ ពោលគឺរកបាន ២០​ពិន្ទុ ក្រោយយកឈ្នះ ៧ប្រកួតជាប់ៗគ្នា ។ រីឯក្រុមវិសាខា ឈរលេខ២ រកបាន ១៧ពិន្ទុ, ក្រសួង​មហា​ផ្ទៃ ឈរលេខ៣ រកបាន ១៤ពិន្ទុ, ក្រុមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឈរលេខ៤ រក​បាន ១២ពិន្ទុ, ក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ឈរលេខ៥ រកបាន ១១ពិន្ទុ និង​ក្រុម​ស្នងការដ្ឋាននគរបាលខេត្តកោះកុង រកបាន ៦ពិន្ទុ ឈរលេខរៀងទី៦។

សម្រាប់​ដំណើរឆ្ពោះទៅការប្រកួតជុំទី២ ក្នុងចំណោមបេក្ខភាពទាំង ៦ នឹងត្រូវ​បន្ដ​ការ​ប្រកួត​សន្សំ​ពិន្ទុ​មួយ​ជុំទៀត ដើម្បីស្វែងរកក្រុមខ្លាំងៗ ៤ក្រុមលំដាប់កំពូលតារាង ឡើងទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ ដោយជុំទី២ គ្រោងនឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី១៩ ដល់ថ្ងៃទី២៨ ខែមិថុនាខាងមុខ ។ ប៉ុន្ដែមុនឈានដល់ការប្រកួត ក្រោយបញ្ចប់ជុំទី១ ក្រុមនីមួយៗ ត្រូវបានអនុញ្ញាតឲ្យសម្រាក ក៏​ដូច​ជា​ធ្វើការរៀបចំក្រុម ខណៈសហព័ន្ធបានកំណត់លក្ខខណ្ឌឲ្យក្រុមនីមួយៗ មានសិទ្ធ​ផ្លាស់​ប្ដូរកី​ឡាក​រ​ថ្មី ​ទាំងខ្មែរ និងបរទេសចំនួន ៦រូប ដើម្បីពង្រឹងក្រុមប្រកួតប្រជែងកាន់តែប្រសើរ។

គួរដឹងថា ក្រោយបញ្ចប់ការប្រកួតជុំទី២ ក្រុមឈរលេខ១ នឹងត្រូវជួបក្រុមឈរលេខ៤ គ្រាដែលក្រុមឈរលេខ២ និងត្រូវជួបក្រុមឈរលេខ៣ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បីស្វែងរកក្រុមឈ្នះឡើងវគ្គផ្ដាច់ព្រ័ត្រ និងប្រកួតកាត់សេចក្ដីរកក្រុមជើងឯក តេជោលីគ រដូវកាលទី៣ ដែលគ្រោងនឹងធ្វើឡើងនាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក)៕ អត្ថបទ លី ឈុនឡា





អត្ថបទដែលទាក់ទង

សហរដ្ឋអាមេរិក បើកការប្រកួតក្នុងនាមសហម្ចាស់ផ្ទះឈ្នះប៉ារ៉ាហ្កាយ ៤ទល់១
2026/06/13 10:17:02 am        1
បាល់ទាត់ពិភពលោក២០២៦ (FIFA World Cup 2026)៖ ម្ចាស់ផ្ទះកាណាដាបានត្រឹមស្មើបូស្ន៊ី ក្នុងការប្រកួតបើកឆាកពូលB
2026/06/13 09:45:44 am        1
មឿនលីម សុបញ្ញា សោកស្ដាយទទួលបានត្រឹមមេដាយប្រាក់ជើងឯកសាកលវិទ្យាល័យពិភពលោក នៅប្រេស៊ីល
2026/06/12 01:23:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រព័ន្ធផ្សព្វផ្សាយ៖ កូរ៉េខាងជើងថ្កោលទោសការអនុម័តលក់មីស៊ីលរបស់អាមេរិកទៅឲ្យ​កូរ៉េខាងត្បូង

2026/06/13 01:15:02 pm
​នាយករដ្ឋមន្ត្រីអ៊ីស្រាអែល អះអាងថានឹងមិនអនុញ្ញាតឱ្យអ៊ីរ៉ង់ មានអាវុធនុយក្លេអ៊ែរឡើយ
2026/06/13 01:11:43 pm
​សហភាពអឺរ៉ុប ព្រមព្រៀងចាប់ផ្តើមដំណើរការចូលជាសមាជិកសម្រាប់អ៊ុយក្រែន និងម៉ុលដាវី
2026/06/13 01:08:52 pm
​BBC៖ រុស្ស៊ី បានបាត់បង់កងទ័ពជាង ២២០.០០០នាក់ក្នុងអំឡុងពេលវាយលុកនៅអ៊ុយក្រែន
2026/06/13 12:52:39 pm
​រយៈពេលជាង ៥ខែ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្ដេញជនបរទេសជាង ៤ម៉ឺននាក់​ចេញ​កម្ពុជា​ពាក់​ព័ន្ធ​ករណី Online Scams និងបទល្មើសផ្សេងៗទៀត
2026/06/13 12:25:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/13 05:42:21 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/12 12:06:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/12 02:23:46 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/11 12:48:06 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am