សម្តេចតេជោ ហ៊ុន សែន៖ «គ្មានការយោគយល់ណាមួយ ចំពោះទីកន្លែងណាក៏ដោយ ដែល​បើក​ឱកាស​ឲ្យ​ពួក​ឆបោក​តាម​ប្រព័ន្ធអនឡាញ ធ្វើសកម្មភាព»

2026/06/03 08:55:58 pm        302

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ក្នុង​ឱកាស​សំណេះ​សំណាល​ជា​មួយ​ក្រុម​ប្រឹក្សា និងមន្ត្រី​ នៃមន្ទីរអង្គភាពនានា​ជុំវិញខេត្តកំពង់ធំ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ​២០២៦​នេះ ​មានប្រសាសន៍ណែនាំលើការបង្ក្រាបការឆបោក Online Scams ដោយសម្តេច​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ខិតខំបន្តរក្សាស្ថេរភាពនយោបាយសន្តិសុខសង្គមឲ្យ​បាន​ល្អ អ្វី​ដែល​ត្រូវ​ខិត​ខំប្រុង​ប្រយ័ត្នគឺ​ការឆបោកតាមអនឡាញ។ សម្តេចបន្តថា «ប្រយ័ត្ន​ពង្រាយខ្លួន​ទៅ​ណាមិ​ន​រួច​ចូល​មក​កំពង់ធំ ភូមិ-ឃុំ តាមទីកន្លែងនានា មើលក្រែងមានការជួលផ្ទះបង្កើតឆបោកអនឡាញ ព្រោះ​បែក​សំបុកធំៗ អាចពង្រាយទៅតូចៗ តាមមើលឲ្យ​ដិតដល់ ត្រូវបោសសម្អាត​ឲ្យ​អស់ ព្រោះ​វា​អាច​បង្ក​គ្រោះ​មហន្តរាយដល់មុខមាត់ប្រទេសជាតិ ហើយអាចប៉ះពាល់ដល់ប្រជាជនដែរ»។ ទាក់ទងការបង្ក្រាបការឆបោកតាមអនឡាញ សម្តេចតេជោបន្តថា កុំធ្វើតែ​មួយ​កន្លែង​ហើយ​កន្លែង​ដទៃ​មិន​ធ្វើ ​ត្រូវធ្វើទាំងព្រម ហើយកន្លងទៅបានដកអភិបាលខេត្តមួយ និងមេប៉េអ៊ឹមមួយ ប៉ុន្តែ​មិន​ដល់​កម្រិត​ដាក់​ពិន័យ​ទេ ព្រោះការដកនេះត្រង់ថា «​បើធ្វើមិនបានដាក់អ្នកថ្មីចូលធ្វើ»។

ការ​បង្ក្រាប​បទល្មើសឆបោកតាមប្រព័ន្ធអនឡាញនេះ សម្តេចតេជោ ហ៊ុន សែនបញ្ជាក់ថា «គ្មាន​ការ​យោគយល់​ណាមួយ​ដែលត្រូវបានធ្វើ​ ចំពោះទីកន្លែងណាក៏ដោយ ដែលបើក​ឱកាស​ឲ្យ​ពួក​ឆបោក​តាម​ប្រព័ន្ធអនឡាញនេះធ្វើសកម្មភាពទេ» ។

ក្រៅពីនេះទាក់ទងសន្តិសុខសង្គមនៅមូលដ្ឋាន សម្តេចតេជោ ក៏បានណែនាំអោយខេត្តកំពង់ធំ យក​ចិត្តទុកដាក់បន្តមើលទៅលើក្រុមក្មេងទំនើងផងដែរ៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm