FIFA បើកដំណើរការមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិសម្រាប់ World Cup នៅក្រុង Dallas

2026/06/03 02:34:06 pm        581

សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានបើកដំណើរ​ការជាផ្លូវ​ការ​មជ្ឈ​មណ្ឌល​ផ្សព្វ​ផ្សាយ​អន្តរជាតិ​ (International Broadcast Centre - IBC) សម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2026 នៅកណ្តាលទីក្រុង Dallas រដ្ឋតិចសាសសហរដ្ឋអាមេរិក ដោយមានការចូលរួមពីប្រធាន FIFA​ លោក Gianni Infantino ខណៈ​អេក្រង់​ត្រួត​ពិនិត្យ​រាប់​រយ​គ្រឿង​ត្រូវ​បាន​ដំណើរ​ការ​នៅ​មជ្ឈ​មណ្ឌល​សន្និបាត Kay Bailey Hutchison Convention Center។

មជ្ឈមណ្ឌល IBC នេះនឹងក្លាយជាទីតាំងស្នាក់ការសំខាន់សម្រាប់ស្ថាប័នសារព័ត៌មាន និងអ្នក​ផ្សាយ​បន្ត​ផ្ទាល់មកពីជុំវិញពិភពលោក។ ជាមួយគ្នានេះ វាក៏នឹងទទួល​បន្ទុក​គ្រប់​គ្រង​ប្រព័ន្ធ​ពិនិត្យ​វីដេអូ​ជំនួយអាជ្ញាកណ្តាល (VAR) សម្រាប់គ្រប់ការប្រកួតទាំងអស់ផងដែរ។

លើសពីនេះ មជ្ឈមណ្ឌលនេះនឹងត្រួតពិនិត្យ និងគ្រប់គ្រងសញ្ញាកាមេរ៉ាពីទីលានប្រកួតទាំង ១៦ កន្លែង ដែលស្ថិតនៅសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដាដែលជាប្រទេសម្ចាស់ផ្ទះរួម។

មជ្ឈ​មណ្ឌលដ៏ធំនេះមានផ្ទៃក្រឡាសរុបប្រមាណ ៤៥,០០០ ម៉ែត្រការ៉េ និងត្រូវ​បាន​ចាត់​ទុក​ជា​បេះដូង​នៃ​ប្រតិបត្តិការផ្សាយតាមទូរទស្សន៍ វិទ្យុ និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ បុគ្គលិកផ្នែកផ្សាយបន្តផ្ទាល់ប្រមាណ ២,០០០ នាក់ នឹងបំពេញការងារ​នៅ​ទីនេះ​ពេ​ញ​មួយ​ព្រឹត្តិការណ៍​។

នេះគឺជាលើកទីពីរហើយដែលទីក្រុង Dallas ទទួលភារកិច្ចធ្វើជាម្ចាស់ផ្ទះមជ្ឈមណ្ឌល IBC បន្ទាប់​ពីធ្លាប់រៀបចំក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកកាលពីឆ្នាំ ១៩៩៤៕ អត្ថបទ៖នាង សុភាវុធ



អត្ថបទដែលទាក់ទង

សហរដ្ឋអាមេរិក បើកការប្រកួតក្នុងនាមសហម្ចាស់ផ្ទះឈ្នះប៉ារ៉ាហ្កាយ ៤ទល់១
2026/06/13 10:17:02 am        1
បាល់ទាត់ពិភពលោក២០២៦ (FIFA World Cup 2026)៖ ម្ចាស់ផ្ទះកាណាដាបានត្រឹមស្មើបូស្ន៊ី ក្នុងការប្រកួតបើកឆាកពូលB
2026/06/13 09:45:44 am        1
មឿនលីម សុបញ្ញា សោកស្ដាយទទួលបានត្រឹមមេដាយប្រាក់ជើងឯកសាកលវិទ្យាល័យពិភពលោក នៅប្រេស៊ីល
2026/06/12 01:23:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រព័ន្ធផ្សព្វផ្សាយ៖ កូរ៉េខាងជើងថ្កោលទោសការអនុម័តលក់មីស៊ីលរបស់អាមេរិកទៅឲ្យ​កូរ៉េខាងត្បូង

2026/06/13 01:15:02 pm
​នាយករដ្ឋមន្ត្រីអ៊ីស្រាអែល អះអាងថានឹងមិនអនុញ្ញាតឱ្យអ៊ីរ៉ង់ មានអាវុធនុយក្លេអ៊ែរឡើយ
2026/06/13 01:11:43 pm
​សហភាពអឺរ៉ុប ព្រមព្រៀងចាប់ផ្តើមដំណើរការចូលជាសមាជិកសម្រាប់អ៊ុយក្រែន និងម៉ុលដាវី
2026/06/13 01:08:52 pm
​BBC៖ រុស្ស៊ី បានបាត់បង់កងទ័ពជាង ២២០.០០០នាក់ក្នុងអំឡុងពេលវាយលុកនៅអ៊ុយក្រែន
2026/06/13 12:52:39 pm
​រយៈពេលជាង ៥ខែ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្ដេញជនបរទេសជាង ៤ម៉ឺននាក់​ចេញ​កម្ពុជា​ពាក់​ព័ន្ធ​ករណី Online Scams និងបទល្មើសផ្សេងៗទៀត
2026/06/13 12:25:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/13 05:42:21 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/12 12:06:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/12 02:23:46 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/11 12:48:06 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am