មេដឹកនាំសហគមន៍លីបង់នៅសហរដ្ឋអាមេរិក បាននិយាយថា ពួកគេនឹងដាក់ពាក្យប្តឹងទៅតុលាការសហព័ន្ធប្រឆាំងនឹងភ្នាក់ងាររដ្ឋាភិបាល និងក្រុមហ៊ុនឯកជនដែលផ្គត់ផ្គង់អាវុធ គ្រឿងយុទ្ធោបករណ៍ និងហិរញ្ញប្បទានដល់អ៊ីស្រាអែលដែលប្រើប្រាស់ ក្នុងការទម្លាក់គ្រាប់បែកលើគោលដៅស៊ីវិល នៅក្នុងប្រទេសលី បង់។

ការវាយលុកដោយកងកម្លាំងថ្មើរជើងរបស់អ៊ីស្រាអែល បានចាប់ផ្តើមនៅថ្ងៃទី ១៦ ខែមីនា ដោយមានការផ្គត់ផ្គង់អាវុធ និងសម្ភារៈរបស់អាមេរិក និងការគាំទ្រពីមូលនិធិយោធារាប់ពាន់លានដុល្លាររបស់សហរដ្ឋអាមេរិក អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើទីក្រុងធំៗរួមមានទីក្រុង Tyre, Sidon និងបេរូត។

លោក Nasser Beydoun ប្រធានសម្ព័ន្ធសិទ្ធិពលរដ្ឋអាមេរិកអារ៉ាប់ បានប្រាប់សារព័ត៌មាន Arab News កាលពីថ្ងៃអង្គារថា៖«ចំនួនពលរដ្ឋអាមេរិកមានដើមកំណើតលីបង់ដែលបានបាត់បង់ទ្រព្យសម្បត្តិនៅក្នុងសង្គ្រាមអ៊ីស្រាអែលនេះនៅលីបង់ មានចំនួនច្រើន ដូច្នេះយើងកំពុងដាក់ពាក្យប្តឹងជាក្រុម ដើម្បីតំណាងឲ្យ ផលប្រយោជន៍ទាំងអស់របស់ពួកគេ»។
«ពលរដ្ឋអាមេរិកមានសិទ្ធិនៅប្រទេសលីបង់ដែលកំពុងរងរបួសដោយអ៊ីស្រាអែល ហើយការវាយប្រហាររបស់អ៊ីស្រាអែល កំពុងត្រូវបានគាំទ្រដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក»៕