អាមេរិកសម្លឺង​ដល់​ការ​បើក​ច្រកសមុទ្រ Hormuz ដោយ​ទម្រង់ស្ងាត់ៗ ​​សម្រាប់​គម្រោង Project Freedom

2026/06/03 10:13:08 pm        50

មួយ​ខែបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសនូវ​ផែនការមួយ​ ហើយ​បន្ទាប់មកបានបោះបង់ចោលវិញ​ ដើម្បី​អមដំណើរនាវាពាណិជ្ជកម្មឆ្លងកាត់ច្រកសមុទ្រ Hormuz យោធាអាមេរិក​កំពុងព្យាយាមមាន​​វិធីដែល​ឲ្យ​សាធារណៈដឹង​តិចជាងមុន ក្នុងការការពារនាវានៅផ្លូវទឹកដ៏សំខាន់នេះ​។

ជំនួសឲ្យ​ការប្រកាសពីបញ្ហាប្រឈមបើកចំហ ប្រឆាំងនឹងអ៊ីរ៉ង់ សហរដ្ឋអាមេរិកកំពុងសម្របសម្រួលដោយស្ងាត់ៗជាមួយក្រុមហ៊ុនដឹកជញ្ជូនដែលមានឆន្ទៈ ក្នុងការទទួល​យក​វិធីសាស្រ្តផ្សេងៗ។

ភស្តុតាងដែលប្រមូលបានពីសេចក្តីថ្លែងការណ៍របស់បញ្ជាការកណ្តាលសហរដ្ឋអាមេរិក ទិន្នន័យដឹកជញ្ជូន និងបុគ្គល​ដែលដឹងអំពីការឆ្លងកាត់នេះ បានបង្ហាញថា នាវាកំពុងបិទឧបករណ៍បញ្ជូនសញ្ញា និងធ្វើ​ដំណើរកៀក​នឹង​ឆ្នេរសមុទ្រអូម៉ង់ នៅភាគខាងត្បូងនៃច្រកសមុទ្រនេះ ដើម្បី​គេច​​ពី​មីនរបស់​អ៊ីរ៉ង់ ដោយយោធាអាមេរិកនឹង​ផ្ដល់​ជំនួយ ប្រសិនបើចាំបាច់។ ភស្តុតាងចុងក្រោយបំផុត បានលេច​ឡើងកាល​ពី​យប់ថ្ងៃអង្គារ (ទី២ ខែមិថុនា ឆ្នាំ២០២៦) ក្នុងពេល​ជម្លោះ​ឡើង​ក្ដៅ​ភ្លាម​ៗ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។

បញ្ជាការកណ្តាលបានចេញសេចក្តីថ្លែងការណ៍មួយ ដោយបញ្ជាក់​ថា កងកម្លាំងរបស់ខ្លួន បានបាញ់ទម្លាក់យានដ្រូន​វាយប្រហាររបស់អ៊ីរ៉ង់ដែលមានគោលបំណងសំដៅ​ទៅ​ «នាវិកស៊ីវិលដែលកំពុងឆ្លងកាត់ដែនទឹកក្នុងតំបន់ដោយស្របច្បាប់»។ កងកម្លាំងអាមេរិកក៏បានធ្វើ «ការវាយប្រហារការពារខ្លួន» លើស្ថានីយ៍ត្រួតពិនិត្យលើ​ដីរបស់​យោធាអ៊ីរ៉ង់ផងដែរ។

កិច្ចប្រឹងប្រែងនេះ គឺជាការផ្លាស់ប្តូរយុទ្ធសាស្ត្រ ពីគម្រោង​ផែនការ​ពីមុនរបស់លោក Trump ឈ្មោះ Project Freedom ដែលលោកបានដាក់ចេញកាល​ពី​ដើមខែឧសភា។ គំនិតផ្តួចផ្តើមនោះ ដែលបានបង្ហាញជាមួយនឹងការបង្ហោះនៅលើបណ្ដាញ​សង្គម និងបានរៀបរាប់លម្អិត នៅក្នុងសេចក្តីសង្ខេបផ្លូវការរបស់សេតវិមាន បានបង្កឲ្យ​មានការវាយប្រហារពីអ៊ីរ៉ង់ និងប្រឈម​ធ្វើ​ឲ្យ​បទឈប់បាញ់ដ៏ផុយស្រួយ រវាងគូអរិ​ទាំង២ ដួលរលំ​៕


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        139
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        129
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm