ក្រសួងរតនាគារអាមេរិកចេញទណ្ឌកម្មថ្មីលើអ៊ីរ៉ង់ ដោយ​ផ្តោតលើការដោះដូរ​រូបិយប័ណ្ណគ្រីបតូ

2026/06/03 10:16:08 pm        133

សហរដ្ឋអាមេរិកបានចេញទណ្ឌកម្មថ្មី ទាក់ទងនឹងអ៊ីរ៉ង់ កាលពី​ថ្ងៃអង្គារ (ទី២ ខែមិថុនា ឆ្នាំ២០២៦) ដោយផ្តោតលើបុគ្គល និងការដោះដូរ​រូបិយប័ណ្ណគ្រីបតូ។ នេះបើយោងតាមការជូនដំណឹង នៅលើគេហទំព័ររបស់ក្រសួងរតនាគារ។

ក្រសួងរតនាគារបានឲ្យ​ដឹង​ថា សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើជនជាតិអ៊ីរ៉ង់ចំនួន ៤នាក់ និងក្រុម​ហ៊ុន​​ដោះ​ដូរ​ទ្រព្យសកម្មឌីជីថលចំនួន ៤​ ដែលមានមូលដ្ឋាននៅអ៊ីរ៉ង់ គឺ Nobitex, Bitpin, Ramzinex និង Wallex។

ក្រសួងបានបន្ថែមថា ស្ថាប័នហិរញ្ញវត្ថុ និងបុគ្គលបរទេស ក៏អាចត្រូវបានដាក់ទណ្ឌកម្មផងដែរ ប្រសិនបើពួកគេចូលរួមក្នុងប្រតិបត្តិការមួយចំនួនជាមួយក្រុមហ៊ុនទាំងបួន។

រដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent បាននិយាយថា៖ «ខណៈពេលដែលសេដ្ឋកិច្ចរបស់អ៊ីរ៉ង់កំពុងធ្លាក់ចុះយ៉ាង​ខ្លាំង​ របបនេះបានជ្រើសរើសប្រើបច្ចេកវិទ្យាទ្រព្យសកម្មឌីជីថល សម្រាប់របៀបវារៈ​ពុករលួយរបស់ខ្លួន ក្នុង​នោះ​រួមទាំងការគេចពីទណ្ឌកម្ម និងការផ្ទេរទ្រព្យសម្បត្តិចេញពីប្រទេសផង​ដែរ​»។

លោកបានបន្ថែមថា៖ «ភាពវឹកវរសេដ្ឋកិច្ចបច្ចុប្បន្នរបស់អ៊ីរ៉ង់ គឺជាភស្តុតាងដែលបង្ហាញថា យុទ្ធនាការដាក់សម្ពាធអតិបរមារបស់ប្រធានាធិបតី លោក (Donald) Trump ទទួលបានជោគជ័យ»៕


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm