សហរដ្ឋអាមេរិកកំពុងស្នើឲ្យយកពន្ធយ៉ាងហោចណាស់ ១០ភាគរយលើការនាំចូលពីដៃគូពាណិជ្ជកម្មសំខាន់ៗភាគច្រើន បន្ទាប់ពីការស៊ើបអង្កេតលើទំនិញដែលត្រូវបានចោទប្រកាន់ថា ត្រូវបានផលិតដោយប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ ខណៈដែលប្រធានាធិបតី លោក Donald Trump កំពុងស្វែងរកការសាងជញ្ជាំងពន្ធដ៏ទូលំទូលាយ ជាចំណាត់ដែលត្រូវបានតុលាការកំពូលសហរដ្ឋអាមេរិកលុបចោល។
យោងតាមសេចក្តីថ្លែងការណ៍មួយពីការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានឲ្យដឹងថា អត្រា ១០ភាគរយ នឹងអនុវត្តចំពោះការនាំចូលពីប្រទេសកាណាដា ម៉ិកស៊ិក សហភាពអឺរ៉ុប (EU) កោះតៃវ៉ាន់ និងចក្រភពអង់គ្លេស ក្នុងចំណោមកន្លែងផ្សេងទៀត។ ផលិតផលមកពីប្រទេសសេដ្ឋកិច្ចធំៗផ្សេងទៀត រួមមានចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង ប្រេស៊ីល និងស្វីស នឹងត្រូវរងអត្រាពន្ធ ១២,៥ភាគរយ។

ការិយាល័យពាណិជ្ជកម្មបានបញ្ជាក់ថា ខ្លួនកំពុងដាក់អត្រាទាប លើទំនិញពីប្រទេសដែលដាក់ការហាមឃាត់ លើបម្រាមនាំចូលកម្លាំងពលកម្មដោយបង្ខំ ឬបានប្តេជ្ញាធ្វើដូច្នេះ ខណៈពេលដែលប្រទេសដែល «មិនបានដាក់ចេញវិធានការនោះ និងអនុវត្តប្រកបដោយប្រសិទ្ធភាព» ត្រូវរងអត្រាពន្ធខ្ពស់។
ចំណាត់ការនេះ គឺជាជំហានដ៏សំខាន់មួយ នៅក្នុងការជំរុញរបស់លោក Trump ឲ្យស្ដារឡើងវិញនូវពន្ធគយតាមប្រទេសនីមួយៗដែលលោកបានដាក់ក្នុងតំណែងឆ្នាំដំបូងរបស់លោក មុនពេលវិធានការទាំងនោះត្រូវបានចាត់ទុកថា មិនស្របតាមរដ្ឋធម្មនុញ្ញ៕

