មេដឹកនាំថ្មីរបស់​សូឡូម៉ុន ពិនិត្យ​កតិកាសញ្ញាសន្តិសុខជាមួយចិន និងស្វែងរកសន្ធិសញ្ញាជាមួយអូស្ត្រាលី

2026/06/03 03:40:23 pm        49

នាយករដ្ឋមន្ត្រីថ្មីរបស់កោះសូឡូម៉ុន បាននិយាយនៅថ្ងៃពុធ (ទី៣ ខែមិថុនា ឆ្នាំ២០២៦) នេះថា ប្រទេសប៉ាស៊ីហ្វិកមួយនេះ នឹងចរចាសន្ធិសញ្ញាយុទ្ធសាស្ត្រគ្រប់ជ្រុង​ជ្រោយ​ជាមួយអូស្ត្រាលី និងពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងសន្តិសុខជាមួយចិន។

លោក Matthew Wale គឺជាឥស្សរជនប្រឆាំងចាស់វស្សាមួយ​រូប​ ដែលធ្លាប់រិះគន់ប្រទេសចិន កាលពីអតីតកាល​។ ហើយ​ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងកង់បេរ៉ា (Canberra) បានកើតឡើងមិន​ដល់​ ៣សប្តាហ៍ផង បន្ទាប់ពីលោកបានក្លាយជាមេដឹកនាំនៃប្រទេសប្រជុំកោះដែលមានចម្ងាយ ១.៦០០គីឡូម៉ែត្រ នៅ​ភាគឦសាននៃប្រទេសអូស្ត្រាលី។

កោះសូឡូម៉ុនត្រូវបានមើលឃើញថា ជាប្រទេសដែលមានទំនាក់ទំនងជិតស្និទ្ធបំផុតជាមួយទីក្រុងប៉េកាំង ក្នុងចំណោមបណ្ដាកោះប៉ាស៊ីហ្វិកដែលមានទីតាំងជា​យុទ្ធសាស្ត្រ។ ប្រទេស​នេះ​បានចុះហត្ថលេខាលើកតិកាសញ្ញាសន្តិសុខជាមួយចិន ក្នុងឆ្នាំ២០២២ ដែលបង្កឲ្យ​មានក្ដី​បារម្ភពីប្រទេសជិតខាង និងសហរដ្ឋអាមេរិក ហើយ​នាំ​ឲ្យ​មាន​ការបង្កើនការទូតរបស់អូស្ត្រាលី នៅក្នុងតំបន់។

នៅក្នុងសន្និសីទសារព័ត៌មានជាមួយសមភាគីអូស្ត្រាលីរបស់លោក គឺលោក Anthony Albanese លោក Wale បានថ្លែងថា៖ «កោះសូឡូម៉ុនគឺជាមិត្តរបស់អូស្ត្រាលី ​តែងតែបែប​នេះ ហើយ​នឹងតែងតែបែប​នេះ​ជានិច្ច​»។ លោកបានបន្ថែម​ថា៖ «យើងទទួលស្គាល់ថា មានបញ្ហាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ យើងបានស្វែងរកការរៀប​ចំ​ទំនាក់​ទំនង​ឡើងវិញ»។

ក្នុងឆ្នាំ២០២២ លោក Wale បាននិយាយថា កិច្ចព្រមព្រៀងជាមួយប្រទេសចិន គឺប្រឆាំងនឹងផលប្រយោជន៍របស់កោះសូឡូម៉ុន ប៉ុន្តែចាប់តាំងពីលោកបានទៅទស្សនកិច្ចទីក្រុងប៉េកាំង លោក​មិនសូវរិះគន់ចិនទៀត​ឡើយ​​។ លោកបាននិយាយថា កិច្ចព្រមព្រៀងសន្តិសុខ មានប្រការដែល​មិនបង្ហាញព័ត៌មានច្បាស់​លាស់​​ ហើយលោកទើបតែបានឃើញច្បាប់ចម្លង​ទាំង​ស្រុង​ជាលើកដំបូង ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បន្ទាប់ពីតវ៉ា​យ៉ាង​ខ្លាំង​ ដើម្បី​​ចូលមើល​ឯក​សារ​នោះ​​៕

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am