យោងតាមអង្គការព័ត៌មាន The New Humanitarian បានឲ្យដឹងថា កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានផ្តល់ព័ត៌មានដល់គ្រួសារប៉ាឡេស្ទីនចំនួន ៦០០.០០០គ្រួសារនៅក្នុងតំបន់ហ្កាហ្សា ថា ព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេត្រូវបានបញ្ចេញនៅក្នុង «ឧប្បត្តិហេតុទាក់ទងនឹងសន្តិសុខ»។

យោងតាមសេចក្តីថ្លែងការណ៍ដែលផ្តល់ទៅឱ្យ The New Humanitarian ដោយអង្គការស្បៀងអាហារពិភពលោក(WFP)បាននិយាយថា ទិន្នន័យដែលត្រូវបានចូលដំណើរការបានមកពី «ការស្នើសុំចុះឈ្មោះដោយខ្លួនឯង (SRA) សម្រាប់ប៉ាឡេស្ទីន ដែលបុគ្គលអាចចុះឈ្មោះដើម្បីទទួលបានជំនួយស្បៀងអាហារ និងសាច់ប្រាក់ បន្ទាប់ពីការផ្ទៀងផ្ទាត់»។
អង្គការព័ត៌មានរាយការណ៍ថា ព័ត៌មានដែលត្រូវបានបញ្ចេញដល់ «អ្នកដែលគ្មានការអនុញ្ញាត» រួមមានឈ្មោះ អត្តសញ្ញាណប័ណ្ណ និងលេខទូរស័ព្ទចល័ត និងទិន្នន័យទីតាំង។
ប្រជាជនប៉ាឡេស្ទីនភាគច្រើននៅក្នុងតំបន់ហ្កាហ្សា ត្រូវបានបង្ខំឱ្យពឹងផ្អែកលើកម្មវិធីជំនួយសម្រាប់ស្បៀងអាហារ និងតម្រូវការចាំបាច់ផ្សេងទៀតក្រោមការហ៊ុមព័ទ្ធរបស់អ៊ីស្រាអែល ដែលកាន់តែធ្ងន់ធ្ងរក្នុងអំឡុងពេលសង្គ្រាមប្រល័យពូជសាសន៍របស់ខ្លួនលើដែនដីប៉ាឡេស្ទីន។
