ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានបដិសេធរបាយការណ៍ដែលថា ការវាយប្រហាររបស់អ៊ីរ៉ង់ បានបំផ្លាញទីស្នាក់ការកណ្តាលកងនាវាទី៥របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក នៅប្រទេសបារ៉ែន និងមូលដ្ឋានទ័ពអាកាសអាមេរិកនៅក្នុងតំបន់។

CENTCOM បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖«ការវាយប្រហាររបស់អ៊ីរ៉ង់ទាំងអស់ទៅលើកងកម្លាំងអាមេរិក បានបរាជ័យ។ កងកម្លាំងអាមេរិកនៅតែមានការប្រុងប្រយ័ត្ន និងត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារប្រឆាំងនឹងការឈ្លានពានរបស់អ៊ីរ៉ង់ដែលគ្មានមូលដ្ឋាន»។
នាពេលមុននេះ ទីភ្នាក់ងារសារព័ត៌មាន ISNA របស់អ៊ីរ៉ង់ បានដកស្រង់សេចក្តីថ្លែងការណ៍មួយរបស់កងឆ្មាំបដិវត្តន៍ឥស្លាមអំពីការវាយប្រហារដោយមីស៊ីល និងយានដ្រូនដោយជោគជ័យទៅលើទីស្នាក់ការកណ្តាលកងនាវាទី៥ របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក និងមូលដ្ឋានទ័ពអាកាសអាមេរិក៕
