ចិនជំរុញឲ្យ​សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ «គោរព» បទឈប់បាញ់ អំឡុប​ពេលមាន «សង្គ្រាមថ្មី​»

2026/06/04 12:16:04 am        50

ប្រទេសចិន នៅថ្ងៃពុធ (ទី៣ ខែមេសា ឆ្នាំ២០២៦) នេះ បានអំពាវនាវឲ្យ​សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ «គោរព» បទឈប់បាញ់ ដោយជំរុញ​ភាគីជម្លោះ កុំ​បង្កក​ «សង្គ្រាមថ្មី»។

អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Mao Ning បានប្រាប់អ្នកសារ​ព័ត៌មាននៅទីក្រុងប៉េកាំងថា៖ «ប្រទេសចិនមានក្ដី​បារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពបច្ចុប្បន្ន»។

សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលចិន បានកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក បានបញ្ជាក់​ថា ខ្លួនបានធ្វើការវាយប្រហារលើកោះ Qeshm ដើម្បី​ជា​ «ការឆ្លើយតបទៅនឹងការប៉ុនប៉ងវាយប្រហារដោយអ៊ីរ៉ង់ នៅទូទាំងតំបន់​មជ្ឈិមបូព៌ា»។

ទីក្រុង​វ៉ាស៊ីនតោន​បានបន្ថែមថា កងទ័ពសហរដ្ឋអាមេរិក និងកងកម្លាំងយោធាដៃគូរបស់ខ្លួន បានស្ទាក់ចាប់មីស៊ីល និងយានដ្រូន​របស់អ៊ីរ៉ង់ជាច្រើន។ ហើយ​ប្រទេសកូវ៉ែត ក៏បានឲ្យ​ដឹង​ផងដែរថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានឆ្លើយតបទៅនឹងការវាយប្រហារដោយមីស៊ីល និងយានដ្រូន​ «អរិភាព» នៅព្រឹកព្រលឹមថ្ងៃពុធនេះ​។

លោកស្រី Mao បានលើក​ឡើង​ថា៖ «សង្គ្រាមថ្មីនេះ មិនផ្ដល់​ផលប្រយោជន៍ដល់​ភាគី​ណាឡើយ»។ លោកស្រីបានបន្ថែមថា៖ «យើងសង្ឃឹមថា ភាគីពាក់ព័ន្ធអាចផ្ដល់​តម្លៃដល់ឱកាសនៃការមាន​សន្តិភាព គោរពការប្តេជ្ញាចិត្តផ្អាក​ការ​ប្រយុទ្ធ​ និងបន្ត​រក្សាសន្ទុះនៃការចរចា ប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះ តាមរយៈមធ្យោបាយនយោបាយ និងការទូត និងសម្រេចបាននូវបទឈប់បាញ់គ្រប់​ជ្រុង​ជ្រោយ និងយូរអង្វែង ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ ហើយ​បង្កើតលក្ខខណ្ឌចាំបាច់ ដើម្បី​ស្តារសន្តិភាព និងភាពស្ងប់ស្ងាត់ឡើង​វិញ នៅតំបន់​មជ្ឈិមបូព៌ា»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        138
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        128
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm