​មនុស្ស​ត្រូវបាន​ចាប់​ជាចំណាប់​ខ្មាំង​ ខណៈការគំរាមកំហែងដោយ​គ្រាប់បែកបង្ក​​ឲ្យ​មាន​ការជម្លៀស នៅរដ្ឋ California

2026/06/03 05:22:03 pm        54

បុរសម្នាក់បានឃាំង​ខ្លួនឯងនៅខាងក្នុងអគារមួយកន្លែង​ ក្នុងរដ្ឋ California សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (ទី២ ខែមិថុនា ឆ្នាំ២០២៦) ដោយបានចាប់មនុស្សមួយចំនួនធ្វើជាចំណាប់ខ្មាំង បន្ទាប់ពីនគរបាល​បានទទួលរបាយការណ៍ អំពីការគំរាមកំហែងដោយគ្រាប់បែក។

បើយោងតាមប្រព័ន្ធ​ផ្សព្វផ្សាយ​ ​​NBC News បាន​ឲ្យ​ដឹង​ថា អ្នកនាំពាក្យនគរបាល លោកស្រី​ Sally Selby បាននិយាយថា មនុស្សជាច្រើននាក់ស្ថិត​នៅខាងក្នុងអគារនៃ​ទីក្រុង Bakersfield នៅពេលដែលមន្រ្តីនគរបាល​បានឆ្លើយតប។ អ្នកចរចាវិបត្តិ កំពុងធ្វើការ ដើម្បីធានាឲ្យ​មាន​ដំណោះស្រាយដោយសន្តិវិធី។

នគរបាល​បានឲ្យ​ដឹង​ថា ចំណាប់ខ្មាំងទី២ ត្រូវបានដោះលែងភ្លាមៗ ក្រោយ​ម៉ោង ៩យប់ ម៉ោង​ក្នុង​ស្រុក​ (ត្រូវ​នឹង​ម៉ោង ៤:០០ ម៉ោង​សកល នា​ថ្ងៃពុធនេះ) បន្ទាប់ពីមាន​ការដោះលែងចំណាប់ខ្មាំងម្នាក់ទៀត នៅមុននោះ នា​ពេលល្ងាច។ លោកស្រី​ ​​Selby បាន​បន្ថែម​ថា មិនមានរបាយការណ៍ អំពីការរង​របួសណាមួយ ត្រូវបានរាយការណ៍នៅឡើយទេ​ ហើយក្រុមចរចាវិបត្តិរបស់នាយកដ្ឋាននគរបាល​ក្រុង​ Bakersfield នៅតែទាក់ទងជាមួយជនសង្ស័យ ។

គួរ​បញ្ជាក់​ថា នគរបាល​បានឆ្លើយតបនៅម៉ោងប្រហែល ១រសៀល ម៉ោង​ក្នុង​ស្រុក​ (ត្រូវ​នឹង​ម៉ោង ២០ ម៉ោង​សកល កាលពី​ថ្ងៃអង្គារ) ចំពោះរបាយការណ៍ អំពីការគំរាមកំហែងដោយ​គ្រាប់បែក នៅអគារមួយ នៅប្លុក១៥០០ នៃផ្លូវទី១៧។ បន្ទាប់ពីមន្ត្រីបានបង្កើតបរិវេណសន្តិសុខ អ្នកស្នាក់នៅមួយចំនួន អាចជម្លៀសចេញ។ អាជ្ញាធរក៏បានសម្អាតតំបន់ជុំវិញ និងបិទផ្លូវក្បែរៗនោះផងដែរ៕

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am