បណ្តាប្រទេសឈូងសមុទ្របានថ្កោលទោសចំពោះការវាយប្រហារជាថ្មីរបស់អ៊ីរ៉ង់ដែលកំណត់គោលដៅ លើប្រទេសកូវ៉ែត និងបារ៉ែន នៅព្រឹកថ្ងៃពុធនេះ។
ការិយាល័យរបស់ព្រះអង្គម្ចាស់ Mohammed bin Salman នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានឆ្លើយតបជាមួយនឹងការបង្ហោះប៉ុន្មានម៉ោងបន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់ ដែលបានកំណត់គោលដៅលើប្រទេសបារ៉ែន និងកូវ៉ែត។
លោក Bader Al Asaker ប្រធានការិយាល័យឯកជនរបស់ព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអ៊ូឌីត បានថ្លែងនៅក្នុងសារមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖«ឱព្រះជាម្ចាស់អើយ សូមការពារប្រជាជនរបស់យើងនៅក្នុងប្រទេសកូវ៉ែត និងបារ៉ែន និងការពារឈូងសមុទ្ររបស់យើងពីអំពើអាក្រក់ទាំងអស់»។
ក្រសួងការបរទេសអារ៉ាប់រួមក៏បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើប្រទេសកូវ៉ែត និងបារ៉ែនផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបានបញ្ជាក់ថា ការវាយប្រហារទាំងនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរចំពោះអធិបតេយ្យភាពរបស់ប្រទេសទាំងពីរ និងជាការរំលោភច្បាប់អន្តរជាតិ៕

