អ៊ុយក្រែនអំពាវនាវឲ្យមានការសន្ទនាជាមួយប៉ូឡូញ ខណៈភាពតានតឹងផ្ទុះឡើង​ ដោយសារ​ឈ្មោះ​អង្គភាពយោធា

2026/06/03 06:29:17 pm        43

នៅថ្ងៃពុធ (ទី៣ ខែមិថុនា ឆ្នាំ២០២៦) នេះ ប្រទេស​អ៊ុយក្រែនបានអំពាវនាវឲ្យ​មានការសន្ទនា និងទំនាក់ទំនងជិតស្និទ្ធជាមួយប៉ូឡូញ បន្ទាប់ពីភាពតានតឹងបានផ្ទុះឡើង ជុំវិញការសម្រេចចិត្តរបស់រដ្ឋាភិបាល ក្នុងការដាក់ឈ្មោះអង្គភាពយោធាមួយ តាមឈ្មោះកងទ័ពបះបោរអ៊ុយក្រែន (UPA) ជាកម្លាំងជាតិនិយមដែលទទួលខុសត្រូវ ចំពោះការសម្លាប់រង្គាលជនជាតិ​ប៉ូឡូញរាប់ម៉ឺននាក់ ក្នុងអំឡុងសង្គ្រាមលោកលើកទី២​។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បានលើក​ឡើង​ថា ឈ្មោះអង្គភាពនេះ ត្រូវបានជ្រើសរើសដោយទាហានដែល «មិនមានចេតនាប្រឆាំងនឹងប៉ូឡូញសោះ​ឡើយ​​»។ លោកបានសរសេរនៅលើវេទិកាបណ្ដាញ​សង្គម X ថា៖ «គោលបំណងរបស់ពួកគេ គឺដើម្បីគោរពដល់អ្នកដែលកាលពីច្រើនឆ្នាំកន្លង​ទៅ​ ក៏បានប្រយុទ្ធប្រឆាំងនឹងអធិរាជក្រុងមូស្គូ ការកាន់កាប់ និងការគាបសង្កត់របស់ក្រុម​កុម្មុយនីស្ត Bolshevik»។

លោក Sybiha បានជំរុញឲ្យ​ភាគីទាំង២ «កាត់បន្ថយអារម្មណ៍​មិន​សប្បាយ​ចិត្ត​​ ទុកបញ្ហាប្រវត្តិសាស្ត្ររួមគ្នាទៅឲ្យ​អ្នក​ជំនាញ​ប្រវត្តិសាស្ត្រ និងផ្តោតលើ «សត្រូវរួម» របស់ប្រទេស​ទាំង២ ក៏ដូចជាពង្រឹងសន្តិសុខ​តំបន់​អឺរ៉ុប​។ លោកបានសង្កត់ធ្ងន់​ថា «ការកើនឡើងនូវ​ភាពតានតឹង រវាងអ៊ុយក្រែន និងប៉ូឡូញ មិននាំមកនូវអត្ថប្រយោជន៍ដល់ជនជាតិអ៊ុយក្រែន ឬប៉ូឡូញនោះទេ​»។

គួរបញ្ជាក់​ថា កាល​ពី​ថ្ងៃទី២៦ ខែឧសភា ប្រធានាធិបតី លោក Volodymyr Zelenskyy បានចុះហត្ថលេខាលើក្រឹត្យមួយដែលផ្តល់ងារកិត្តិយសដល់អង្គភាពប្រតិបត្តិការពិសេសមួយ គឺ «វីរបុរសនៃ UPA» ដោយពណ៌នាអំពីការសម្រេចចិត្តនេះថា ជាផ្នែកមួយនៃកិច្ចប្រឹងប្រែង ដើម្បីស្តារប្រពៃណីប្រវត្តិសាស្ត្រនៃកងកម្លាំងយោធាជាតិអ៊ុយក្រែនឡើងវិញ។ ចំណាត់​ការ​នេះបានបង្កឲ្យ​មានការខឹងសម្បាភ្លាមៗ នៅទូទាំងមជ្ឈដ្ឋាន​នយោបាយរបស់ប្រទេសប៉ូឡូញ៕

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am