អ្នកជំនាញយោធា លោក Andrey Marochko បាននិយាយថា យោធាអ៊ុយក្រែនបានបាត់បង់ទាហាន និងទាហានស៊ីឈ្នួលជាង ៣១.០០០ នាក់ តាមបណ្តោយខ្សែបន្ទាត់ប្រយុទ្ធ ក្នុងខែឧសភា។
អ្នកជំនាញយោធារូបនេះ បាននិយាយក្នុងអំឡុងពេលផ្សាយផ្ទាល់នៅលើគណនីបណ្តាញសង្គម VKontakte របស់លោក ដោយផ្តល់ការវិភាគទិន្នន័យរបស់ក្រសួងការពារជាតិរុស្ស៊ីថា៖«ការខាតបង់ផ្នែកអនាម័យ និងមិនអាចស្តារឡើងវិញបានរបស់សត្រូវក្នុងកម្លាំងមនុស្សសរុបមានចំនួន ៣១.១៤៥ នាក់ ដែលជាយុទ្ធជននិងទាហានស៊ីឈ្នួលអ៊ុយក្រែន ក្នុងខែឧសភា»។
លោកបានបញ្ជាក់ថាក្នុងខែឧសភា កងទ័ពរុស្ស៊ីបានបំផ្លាញរថក្រោះសត្រូវពីរគ្រឿង ប្រព័ន្ធបាញ់រ៉ូកែតច្រើនប្រភេទជាង ១០ គ្រឿង ជើងទម្របាញ់រ៉ូកែតចល័តពីរគ្រឿង កាំភ្លើងប្រឆាំងយន្តហោះ Gepard មួយដើម កាំភ្លើងធំចំនួន ២៦២ គ្រឿង ស្ថានីយរ៉ាដាចាប់សញ្ញនិងតាមដានការវាយប្រហារ និងសង្គ្រាមអេឡិចត្រូនិកចំនួន ១៩៥គ្រឿង យានដ្រូនជាច្រើនប្រភេទជិត ១៣.៥០០ គ្រឿង និងយានយន្តប្រយុទ្ធផ្សេងៗគ្នាជាង ២.៦០០គ្រឿងរបស់កងទ័ពអ៊ុយក្រែន។
លោក Marochko បានសង្កត់ធ្ងន់ថា សរុបមក កងទ័ពអ៊ុយក្រែនបានបាត់បង់ទាហាន និងទាហានស៊ីឈ្នួលជាង ១០៧.០០០ នាក់ នៅក្នុងសមរភូមិទាំងអស់ ក្នុងរដូវផ្ការីក៕

