នាយករដ្ឋមន្ត្រីថ្មីរបស់ឡាតវី លោក Andris Kulbergs មានបំណងផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយរុស្ស៊ី ប៉ុន្តែទទួលស្គាល់ថា ករណីលើកលែងមិនអាចជៀសវាងបាន នៅក្នុងឧស្សាហកម្មមួយចំនួន។ នេះបើយោងតាមរបាយការណ៍របស់គេហទំព័រព័ត៌មាន Delfi។

របាយការណ៍នោះបានបញ្ជាក់ថា៖«លោកបានសង្កត់ធ្ងន់ថា លោកនៅតែទទូចយ៉ាងមុតមាំថា ទំនាក់ទំនងអាជីវកម្មជាមួយរុស្ស៊ី មិនគួរត្រូវបានរក្សាទេ»។ រដ្ឋមន្ត្រីការបរទេសនឹងដោះស្រាយបញ្ហានេះ ដោយលោក Kulbergs បានកត់សម្គាល់ថា ក្រុមហ៊ុនឱសថឡាតវី មិនអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ឡើងវិញបានយ៉ាងឆាប់រហ័សទេ ដូច្នេះបញ្ហានេះនឹងត្រូវបានពិភាក្សាដាច់ដោយឡែកពីគ្នាជាមួយប្រធានឧស្សាហ កម្ម។
សភាបានអនុម័តរដ្ឋាភិបាលចម្រុះរបស់លោក Kulbergs នៅថ្ងៃទី ០៨ ខែឧសភា។ នាយករដ្ឋមន្ត្រីមុនបានលាលែងពីតំណែង បន្ទាប់ពីវិបត្តិរដ្ឋាភិបាលដែលបង្កឡើងដោយយានដ្រូនអ៊ុយក្រែន ធ្លាក់ចូលទៅក្នុងឃ្លាំងស្តុកប្រេងរបស់ប្រទេសឡាតវី៕
