Manchester United តែងតាំង​គ្រូបង្វឹក Ajax, Erik ten Hag ជា​អ្នកចាត់ការ​រដូវ​កាល​ក្រោយ​

2022/04/22 05:41:58 pm        116

​បាល់ទាត់៖ ​ក្រុម​បិសាច​ក្រហម Manchester United បានប្រកាស​តែងតាំង​គ្រូបង្វឹក Ajax លោក Erik ten Hag ជា​អ្នកចាត់ការ​ថ្មី​ចាប់ពី​រដូវ​កាល​ក្រោយ​ទៅ​។ ​បុរស​សញ្ជាតិ​ហូ​ឡង់​វ័យ ៥២ឆ្នាំ​រូបនេះ​នឹង​កាន់តំណែង​បន្ត​ពី​អ្នកចាត់ការ​បណ្ដោះអាសន្ន​លោក Ralf Rangnick ក្រោយ​ចប់​រដូវ​កាល​នេះបន្ទាប់ពី​ចុះ​កិច្ចសន្យា​ដឹកនាំ Manchester United រយៈពេល ៣​ឆ្នាំ​។

​​លោក Ralf Rangnick ដែល​មកកាន់​តំណែង​បណ្ដោះអាសន្ន​បន្ត​ពី​លោក Ole Gunnar Solskjaer កាល​ពី​ខែ​វិច្ឆិកានឹង​ឡើង​មក​កាន់​តំណែង​ក្រុមប្រឹក្សា​យោបល់​នៅ Manchester United វិញ​។ ​​លោក Erik ten Hag នឹង​ក្លាយ​ជា​អ្នកចាត់ការ​ផ្លូវការ​របស់ Manchester United ទី​៥ ចាប់​តាំង​ពី​ការ​ចូល​និវត្តន៍​របស់ Sir Alex Ferguson កាលពី​ឆ្នាំ២០១៣​។ ​​Manchester United កំពុង​ឈរ​លេខ ៦ ក្នុង​តារាង​នៅ​ក្រប​ខណ្ឌ English Premier League បច្ចុប្បន្ន​ខណៈ​នៅសល់ ៥ប្រកួត​ទៀត​ចប់​រដូវ​កាល​។ ​​ចំណែក Ajax ដែល​លោក Erik ten Hag កំពុង​ដឹកនាំ​នោះ​កំពុង​ឈរ​កំពូល​តារាង​លី​គ​កំពូល​ហូ​ឡង់ដាច់​ក្រុម​លេខ២ PSV Eindhoven ៤ពិន្ទុ​នៅសល់ ៥ប្រកួត​ទៀត​ចប់​រដូវ​កាល​។

​​រំលឹក​ថា​ លោក Erik ten Hag បាន​ចូល​មក​ដឹកនាំ Ajax Amsterdam នៅ​ខែ​ធ្នូ​ ឆ្នាំ​២០១៧ ឈ្នះ​ជើងឯក​លី​គ និង​ខាប់​ក្នុង​រដូវ​កាល​តែមួយ​នៅ​រដូវ​កាល ២០១៨-១៩ និង ២០២០-២១​។ ​​មិនតែប៉ុណ្ណោះ Ajax ក៏បាន​ឡើង​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ UEFA Champions League ដែរ​នៅ​រដូវ​កាល ២០១៨-១៩ ដោយ​ចាញ់ Spurs នៅ​នាទីចុងក្រោយ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        76
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        338
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        423

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm