លោក Denis Pushilin គឺជាមេដឹកនាំតំបន់លើកបន្តុបដោយវិមានក្រឹមឡាំងនិយាយថា ការវាយប្រហារយានដ្រូន បានសម្លាប់មនុស្ស ៧នាក់ និងមនុស្ស ១១នាក់ផ្សេងទៀត រងរបួស នៅតំបន់ Donetsk របស់អ៊ុយក្រែនដែលគ្រប់គ្រងដោយរុស្ស៊ី នាថ្ងៃពុធនេះ ។
នៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Telegram លោក Pushilin និយាយថា យានដ្រូនបានវាយប្រហាររថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងដែលកំពុងធ្វើដំណើរពីទីក្រុងមូស្គូទៅកាន់ទីក្រុង Simferopol ស្ថិតក្នុងតំបន់គ្រីមៀ កាន់កាប់ដោយរុស្ស៊ី ។
ទីភ្នាក់ងការព័ត៌មាន TASS រាយការណ៍ថា គណៈកម្មាធិការស៊ើបអង្កេតរដ្ឋរុស្ស៊ី បានបើកការស៊ើបអង្កេតឧក្រិដ្ឋកម្មក្រោមស្លាកការវាយប្រហារភេរវកម្ម ។
គួរឲ្យដឹងថា រុស្ស៊ី បានបើកការវាយប្រហារយានដ្រូន និងមីស៊ីលទ្រង់ទ្រាយំកាលពីយប់ថ្ងៃអង្គារ លើទីក្រុងគីវ ដែលទីក្រុងមូស្គូនិយាយថា គឺជាការឆ្លើយតបចំពោះការវាយប្រហារស្លាប់មនុស្សនៅអន្តេវាសិកដ្ឋាន ស្ថិតក្នុងតំបន់ Luhansk គ្រប់គ្រងដោយរុស្ស៊ី ។
ដោយឡែក ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយថា ការវាយប្រហាររបស់រុស្ស៊ីមួយទៀត អាចនឹងជិតកើតមានក្នុងពេលដ៏ខ្លីខាងមុខនេះ ៕