នៅថ្ងៃពុធនេះ ក្រុមពាណិជ្ជករនៅរដ្ឋផលិតតែ Assam របស់ប្រទេសឥណ្ឌា បានបង្ហាញក្តីបារម្ភរបស់ពួកគេចំពោះផលប៉ះពាល់នៃសង្រ្គាមអាស៊ីខាងលិច លើការនាំចេញតែជាច្រើនប្រភេទរបស់ពួកគេ ។
លោក Dinesh Bihani គឺជារដ្ឋលេខាធិការមជ្ឈមណ្ឌលដេញថ្លៃតែ Guwahati និយាយថា ដោយការដឹកជញ្ជូនទំនិញបច្ចុប្បន្នត្រូវការចំណាយពេលជិត ៥០ថ្ងៃ ដើម្បីទៅដល់អ៊ីរ៉ង់នោះ ដែលស្ថិតក្នុងចំណោមទីផ្សារដ៏សំខាន់មួយសម្រាប់តែរដ្ឋ Assam អ្នកទិញចាប់ផ្តើមបញ្ជាទិញតិចតួចប៉ុណ្ណោះ ។
ដើម្បីកាត់បន្ថយផលប៉ះពាល់ ក្រុមហ៊ុននាំចេញ កំពុងស្វែងរកទីផ្សារជម្រើសផ្សេង រួមទាំងនៅរុស្ស៊ីផងដែរ ដើម្បីរក្សាតម្រូវការបរទេស ។
គួរឲ្យដឹងថា កាលពីឆ្នាំ ២០២៤ ផលិតកម្មតែឥណ្ឌា រាយការណ៍ពីការធ្លាក់ចុះចំនួន ៧,៨ភាគរយ ពោលគឺការធ្លាក់ចុះយ៉ាងឆាប់រហ័សទិន្នផលផលិតតែរដ្ឋ Assam ពី ៦៨៨,៣៣លានគ.ក មកនៅត្រឹម ៦៤៩,៨៤គ.ក ៕