ទិន្នន័យតាមដានជើងហោះហើរបង្ហាញថា យន្តហោះជាច្រើនគ្រឿង ត្រូវបានបង្វែរទិសដៅហោះហើរចេញពីអាកាសយានដ្ឋានអន្តរជាតិគូវ៉ែត នាព្រឹកថ្ងៃពុធនេះ ស្របពេលដែលអ៊ីរ៉ង់បើកការវាយប្រហារយានដ្រូនលើចំណតអ្នកដំណើរនៅអាកាសយានដ្ឋាន បណ្តាលឲ្យមនុស្សជាច្រើននាក់រងរបួស ហើយនិងបង្ខំឲ្យផ្អាកចរាចរណ៍តាមផ្លូវអាកាស ។
ទិន្នន័យពីក្រុមតាមដានការហោះហើរ Flightradar24 ឃើញការអាក់ខាននៅដែនអាកាសគូវ៉ែត ក្នុងនោះយន្តហោះជាច្រើនគ្រឿង បានបង្វែរទិសដៅហោះហើររបស់ពួកគេ ក៏ដូចជាចៀសវាងអាកាសយានដ្ឋានគូវ៉ែត ចាប់ពីវេលាម៉ោង ៤ ម៉ោងសកល ។
អាជ្ញាធរអាកាសចរណ៍ស៊ីវិលទូទៅ រាយការណ៍ថា ការវាយប្រហាររបស់អ៊ីរ៉ង់ បណ្តាលឲ្យខូចខាតធ្ងន់ធ្ងរអគារចំណត T1 ។
នៅមុននេះ យោធាសហរដ្ឋអាមេរិកនិយាយថា មីស៊ីលអ៊ីរ៉ង់ ២គ្រឿង ដែលបានវាយប្រហារគូវ៉ែត បានធ្លាក់នៅតាមផ្លូវ ហើយមីស៊ីល ៣គ្រាប់ដែលបានវាយប្រហារប្រទេសបារ៉ែន ត្រូវបានស្កាត់ជាប់ដោយកងកម្លាំងសហរដ្ឋអាមេរិក និងកងកម្លាំងបារ៉ែន ៕