ចិននិយាយនៅថ្ងៃពុធនេះថា ពួកគេជំទាស់រាល់ទម្រង់ទាំងអស់នៃពន្ធឯកតោភាគី ហើយនិងច្រានចោលការចោទប្រកាន់ពីការងារដោយបង្ខំ ក្រោយសហរដ្ឋអាមេរិកស្នើឡើងពន្ធបន្ថែមទៀតលើការនាំចូលពីប្រទេសសេដ្ឋកិច្ចចំនួន ៦០ ដោយលើកឡើងពីការខកខានទប់ស្កាត់ពាណិជ្ជកម្មទំនិញដែលបានផលិតដោយការងារបង្ខំ ។
កាលពីថ្ងៃអង្គារម្សិលមិញ សហរដ្ឋអាមេរិកបានស្នើសុំដំឡើងពន្ធបន្ថែមទៀត ១០ភាគរយ ឬ ១២,៥ភាគរយលើការនាំចូលពីប្រទេសសេដ្ឋកិច្ចចំនួន ៦០ រួមទាំងចិនផងដែរ ក្រោយកំណត់ការខកខានរបស់ពួកគេ ក្នុងការទប់ស្កាត់ពាណិជ្ជកម្មទំនិញបែបនេះ ថាគ្មានហេតុផល ហើយនិងរឹតត្បិតពាណិជ្ជកម្មសហរដ្ឋអាមេរិក ។
អ្នកស្រី Mao Ning គឺជាអ្នកនាំពាក្យក្រសួងការបរទេសចិន និយាយនៅក្នុងសន្និសីទសារព័ត៌មានថា គ្មានការងារដោយបង្ខំបែបហ្នឹងនោះទេនៅក្នុងប្រទេសចិន ហើយពួកយើងសូមជំទាស់ចំពោះការប្រើប្រាស់ហេតុផលនេះ ជាលេសប្រើប្រាស់ក្នុងបញ្ហានយោបាយ ៕