អរិភាពនៅតំបន់ឈូងសមុទ្រ បានឆាបឆេះជាថ្មីនៅថ្ងៃពុធនេះ ក្នុងនោះយោធាសហរដ្ឋអាមេរិកនិយាយថា ការវាយប្រហារប្រហារមីស៊ីលអ៊ីរ៉ង់លើបារ៉ែន គូវ៉ែត និងគោលដៅក្នុងតំបន់ផ្សេងទៀត ត្រូវបានបាញ់ទម្លាក់ ឬមិនបានសម្រេចជោគជ័យ ។
ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិកនិយាយថា មីស៊ីលអ៊ីរ៉ង់ ២គ្រាប់បាញ់លើគូវ៉ែត បានធ្លាក់ ឬផ្ទុះពាក់កណ្តាលផ្លូវ ហើយមីស៊ីល ៣គ្រាប់ដែលបានវាយប្រហារប្រទេសបារ៉ែន ត្រូវបានស្កាត់ជាប់ដោយកងកម្លាំងសហរដ្ឋអាមេរិក និងកងកម្លាំងបារ៉ែន ។
ខណៈពេលនោះដែរ បណ្តាប្រទេសឈូងសមុទ្របានថ្កោលទោសចំពោះការវាយប្រហារជាថ្មីរបស់អ៊ីរ៉ង់ដែលកំណត់គោលដៅ លើប្រទេសគូវ៉ែត និងបារ៉ែន នៅព្រឹកថ្ងៃពុធនេះ។
ការិយាល័យព្រះអង្គម្ចាស់ Mohammed bin Salman របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានឆ្លើយតបជាមួយនឹងការបង្ហោះប៉ុន្មានម៉ោងបន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់ ដែលបានកំណត់គោលដៅលើប្រទេសបារ៉ែន និងគូវ៉ែត ។
ដោយឡែក ក្រសួងការបរទេសអារ៉ាប់រួមក៏បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើប្រទេសគូវ៉ែត និងបារ៉ែនផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបានបញ្ជាក់ថា ការវាយប្រហារទាំងនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរចំពោះអធិបតេយ្យភាពរបស់ប្រទេសទាំង ២និងជាការរំលោភច្បាប់អន្តរជាតិ ៕