នៅថ្ងៃពុធនេះ ឥណ្ឌា បានអនុម័តមូលនិធិធ្វើឲ្យស្ថិរភាពតម្លៃប្រេង ១០០ពាន់លានរូពី(ស្មើនឹង ១,០៥ពាន់លានដុល្លារ) ដើម្បីជួយរក្សាតម្លៃប្រេងយន្តហោះ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ដែលរងផលប៉ះពាល់ដោយសារការឡើងថ្លៃតម្លៃប្រេងយន្តហោះ បង្កឡើងដោយសារសង្រ្គាមអ៊ីរ៉ង់ ។
រដ្ឋាភិបាលឥណ្ឌានិយាយថា ការគាំទ្រនេះ នឹងផ្តល់ជាប្រាក់កម្ចីជាមុនដោយគ្មានការប្រាក់ ដល់ក្រុមហ៊ុនទីផ្សារប្រេង ដើម្បីងើបឡើងវិញ ។
រដ្ឋមន្រ្តីក្រសួងព័ត៌មានឥណ្ឌាលោក Ashwini Vaishnaw និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃពុធនេះថា វានឹងជួយកាត់បន្ថយបានច្រើនផលប៉ះពាល់ដល់ការងារជាង ៧លាននាក់ នៅក្នុងវិស័យអាកាសចរណ៍ ។
សូមបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍នៅទូទាំងពិភពលោក បានរងសម្ពាធខ្លាំងដោយសារប្រេងយន្តហោះឡើងថ្លៃ ដែលស្មើនឹង ៤០ភាគរយនៃតម្លៃប្រតិបត្តិការ ៕