រូបភាពវីដេអូឃ្លីបរបស់សាក្សីឃើញការខូចខាតនៅអាកាសយានដ្ឋានអន្តរជាតិគូវ៉ែតនាថ្ងៃពុធនេះ ស្របពេលដែលអគ្គិភ័យ បានឆាបឆេះ ហើយផ្សែងហុយលើអាកាស បន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់ ។
ក្រុមអាជ្ញាធរគូវ៉ែត និងសារព័ត៌មានរដ្ឋ រាយការណ៍ថា ជើងហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិគូវ៉ែត ត្រូវបានផ្អាក ក្រោយការវាយប្រហារមីស៊ីល និងយានដ្រូនអ៊ីរ៉ង់ បណ្តាលឲ្យខូចខាតអគារក្នុងអាកាសយានដ្ឋាន និងបេសកកម្មការទូត ដោយសម្លាប់មនុស្សម្នាក់ និងមនុស្សជាង ៦០នាក់ផ្សេងទៀត រងរបួស ។
ក្រុមអាជ្ញាធរអាកាសចរណ៍ស៊ីវិល និយាយថា ក្រុមហ៊ុនអាកាសចរណ៍គូវ៉ែត បានចាប់ផ្តើមការហោះហើរឡើងវិញចេញពីចំណតទី ៤ ក្រោយវាយតម្លៃការខូចខាត និងចាត់វិធានការសុវត្ថិភាព ។
ដោយឡែក ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិកនិយាយថា មីស៊ីលអ៊ីរ៉ង់ ២គ្រាប់បាញ់លើគូវ៉ែត បានធ្លាក់ ឬផ្ទុះពាក់កណ្តាលផ្លូវ ហើយមីស៊ីល ៣គ្រាប់ដែលបានវាយប្រហារប្រទេសបារ៉ែន ត្រូវបានស្កាត់ជាប់ដោយកងកម្លាំងសហរដ្ឋអាមេរិក និងកងកម្លាំងបារ៉ែន ។
សូមបញ្ជាក់ថា អរិភាពនៅតំបន់ឈូងសមុទ្រ បានឆាបឆេះជាថ្មីនៅថ្ងៃពុធ ក្រោយការវាយប្រហារប្រហារមីស៊ីលអ៊ីរ៉ង់លើបារ៉ែន គូវ៉ែត និងគោលដៅផ្សេងទៀតក្នុងតំបន់ ៕