ជើងឯក​លី​គ​អាជីព MPL-KH វគ្គ Spring Split ឈាន​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ

2022/04/22 06:03:33 pm        158

​អេឡិច​ត្រូនិក៖ បន្ទាប់ពី​ការប្រកួត​វិល​ជុំ​សន្សំ​ពិន្ទុ​អស់​ពេល​ជាច្រើន​សប្តាហ៍ លី​គ​អាជីព​កីឡា​អេឡិចត្រូនិក MPL-KH នៅ​កម្ពុជា​សម្រាប់​វិញ្ញាសា Mobile Legends: Bang Bang បាន​រកឃើញ​ក្រុម​ខ្លាំង ៤​ក្រុមឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ហើយ​។​

​សម្រាប់​ការប្រកួត​វិលជុំ​សន្សំ​ពិន្ទុ វគ្គ ៨​ក្រុម​ចុងក្រោយបានបញ្ចប់​ដោយ​ភាពស្វិតស្វាញ និង​រីករាយ​បំផុតបន្ទាប់ពី​ក្រុម​នីមួយៗធ្វើការ​ប្រកួត​ជាមួយគ្នា​ទាំងអស់។ ជា​លទ្ធផល​ក្រោយ​ដំណើរការ​ប្រកួត​ជាច្រើន​សប្ដាហ៍ ក្រុម Impunity KH បានទទួល​ពិន្ទុ​ច្រើនជាងគេដើម្បី​ឈរ​កំពូល​តារាង ហើយ​ក៏មាន​សមាជិក​ក្រុម​ជាច្រើន​បានក្លាយ​ជា​កីឡាករ​ឆ្នើម​ប្រចាំការ​ប្រកួត​នីមួយៗផងដែរ។​ ​ចំពោះ​លទ្ធផល​ការប្រកួត​វគ្គ​ខ្វែង ក្រុម Team MAX ទទួលបាន​ជ័យជម្នះ​ពី​ការប្រកួត​ដ៏​ស្វិតស្វាញ​លើ​ក្រុម Logic Esports ក្នុង​ជ័យជម្នះ ៣-២ ស្របពេល​ក្រុម​ខ្លាំង Impunity KH បាន​យកឈ្នះ​ក្រុម Infamous LG ដោយ​លទ្ធផល ៣-០ ដើម្បី​ដឹក​ដៃ​គ្នា​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។ រីឯ​ក្រុម Burn X Plax បាន​យកឈ្នះ​ក្រុម DG Quantum ដោយ​លទ្ធផល ៣-១ ខណៈ​ក្រុម See You Soon បាន​យកឈ្នះ​ក្រុម Divinity SaGa ដោយ​លទ្ធផល ៣-០ ដើម្បី​ឡើងទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដូចគ្នា។​

​សម្រាប់​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​វគ្គ​ផ្តាច់ព្រ័ត្រនឹង​ប្រព្រឹត្ត​ទៅនា​ថ្ងៃទី​២៣ និង​ថ្ងៃទី​២៤ ខែមេសា​ចុង​សប្ដាហ៍​នេះ ដោយ​អ្នកគាំទ្រអាច​ចូលរួម​ទស្សនា និង​គាំទ្រ​ដល់​ការប្រកួត​វគ្គ​សំខាន់ ​ជាមួយនឹង​សកម្មភាព​សប្បាយរីករាយ​ជាច្រើននៅ​ផ្សារ​ទំនើប​អ៊ី​អន​សែន​សុខ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        47
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        88
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        422

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm