ភាគហ៊ុនអាស៊ីបានធ្លាក់ចុះពេលចាប់ផ្តើមការជួញដូរនៅថ្ងៃព្រហស្បតិ៍ ៤មិថុនានេះ ខណៈការប្រយុទ្ធគ្នាឡើងវិញរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានធ្វើឱ្យផ្សារភាគហ៊ុនរង្គោះរង្គើ ទោះបីជាសញ្ញាផ្ទុយគ្នានៃការថយចុះភាពតានតឹងបានធ្វើឱ្យវិនិយោគិនស្ទាក់ស្ទើរក៏ដោយ។

សន្ទស្សន៍ទូលំទូលាយបំផុតរបស់ MSCI នៃភាគហ៊ុនអាស៊ី-ប៉ាស៊ីហ្វិក នៅខាងក្រៅប្រទេសជប៉ុន (.MIAPJ0000PUS) បានធ្លាក់ចុះ ០,៨% ខណៈតម្លៃភាគហ៊ុន S&P 500របស់អាមេរិក បានធ្លាក់ចុះ ០,៤%។ ភាគហ៊ុនកូរ៉េបានបើកឡើងវិញដោយធ្លាក់ថ្លៃ២% បន្ទាប់ពីថ្ងៃឈប់សម្រាក ខណៈភាគហ៊ុន Nikkei 225 (.N225) របស់ប្រទេសជប៉ុនបានធ្លាក់ចុះ ១,៣%។

អ្នកវិភាគទីផ្សារមកពីក្រុមហ៊ុន Westpac បានសរសេរនៅក្នុងរបាយការណ៍ស្រាវជ្រាវមួយថា ទីផ្សារហិរញ្ញវត្ថុបានប្រែប្រួលទៅតាមស្ថានភាពហានិភ័យ ខណៈសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានបាញ់ប្រហារគ្នាម្តងទៀត។
ផ្សារភាគហ៊ុនអឺរ៉ុបបានធ្លាក់ចុះតិចតួចកាលពីថ្ងៃពុធសប្ដាហ៍នេះ ខណៈមានការវាយប្រហារដាក់គ្នាជាថ្មីទៀតនៅក្នុងតំបន់មជ្ឈិមបូព៌ា។

ភាគហ៊ុននៅ Wall Street បានធ្លាក់ចុះពេញមួយយប់ ដោយ S&P 500 (.SPX) បើកការជួញដូរថ្មីធ្លាក់ចុះ ០,៧% និងតម្លៃប្រេងកើនឡើងប្រហែល ២% ខណៈអរិភាពនៅមជ្ឈិមបូព៌ាបានផ្ទុះឡើងម្តងទៀត ហើយការចរចារវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោនបានបង្ហាញវឌ្ឍនភាពតិចតួច។
យ៉ាងណាតម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ១,៣% មកនៅត្រឹម៩៦,៥៩ ដុល្លារក្នុងមួយបារ៉ែល ខណៈការជួញដូរបានចាប់ផ្តើមឡើងវិញនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីប្រទេសលីបង់ និងអ៊ីស្រាអែលបានយល់ព្រមអនុវត្តបទឈប់បាញ់៕