Hamilton និង Serena Williams នៅ​ពី​ក្រោយ​ក្រុមហ៊ុន​យក្ស​អង់គ្លេស​មួយ​ដេញថ្លៃ​ទិញ​ក្លិប Chelsea

2022/04/22 06:27:54 pm        139

​បាល់ទាត់៖ កីឡាករ F1, Lewis Hamilton និង​កីឡា​ការិនី​វាយ​កូន​បាល់​អាមេរិក Serena Williams ស្ថិត​ក្នុងចំណោម​អ្នក​វិនិយោគ​ដែល​គាំទ្រ​ការដេញថ្លៃ​របស់លោក Sir Martin Broughton ដើម្បី​ទិញ​ក្លិប​បាល់ទាត់​តោ​ខៀវ Chelsea។ ​Broughton គឺជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុម​ចំនួន ៣ ដែល​កំពុងដំណើរការ​ទិញ​ក្លឹប Premier League ក្នុងតម្លៃ ២.៥ពាន់​លាន​ផោន​។​

​ម្ចាស់​ជើងឯក Formula 1 ប្រាំពីរ​សម័យ Hamilton ដែលជា​អ្នកគាំទ្រ Arsenal និង​ម្ចាស់​ជើងឯក​វាយ​កូន​បាល់ Grand Slam ២៣លើក Serena Williams បាន​សន្យា​វិនិយោគ​លើ​ការដេញថ្លៃ​នេះ​។​ ​ប្រធាន​អត្តពលកម្ម​ពិភពលោក និង​អ្នកគាំទ្រ Chelsea លោក Lord Coe ក៏​ជា​អ្នក​នៅ​ពីក្រោយ​ការដេញថ្លៃ​នេះដែរ​។​ ក្លិប​តោ​ខៀវ​កំពុង​ប្រតិបត្តិការ​ក្រោម​អាជ្ញាប័ណ្ណ​ពិសេស​ពី​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស ​បន្ទាប់ពី​ម្ចាស់ Roman Abramovich ត្រូវបាន​ដាក់ទណ្ឌកម្ម​។ ​Abramovich បានដាក់​ក្លឹប​លក់​មុនពេល​គាត់​ត្រូវបាន​ដាក់ទណ្ឌកម្ម ​ចំពោះ​ការចោទប្រកាន់​របស់គាត់​ដែលមាន​ទំនាក់ទំនង​ជាមួយលោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បន្ទាប់ពី​ការ​លុកលុយ​អ៊ុយ​ក្រែ​ន​។​

​អ្នកវិនិយោគ​ផ្សេងទៀត​នៅក្នុង​ការដេញថ្លៃ​ដែល​ដឹកនាំ​ដោយ Broughton រួមមាន​គ្រួសារ Rogers ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​កាណាដា និង​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ទូរគមនាគមន៍​ផ្ទាល់ខ្លួន Rogers Communications ប្រធាន​គណៈកម្មាធិការ​ដេញថ្លៃ Houston 2026 World Cup លោក John Arnold និង​គ្រួសារ Tsai មកពី​តៃវ៉ាន់​​ដែល​កំពុង​គ្រប់គ្រង​ក្លិប​បេស​ស្ប​ក​ពីរ​នៅ​សហរដ្ឋអាមេរិក​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm