នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងាររ (NEA) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដឹកនាំដោយលោក សាម៉េន សុខា អនុប្រធាន NEA តំណាងលោកជំទាវប្រធាន សហការជាមួយរដ្ឋបាលខណ្ឌព្រែកព្នៅ សមាគមសិស្ស និស្សិតបញ្ញាវន្តក្មេងវត្តខណ្ឌព្រែកព្នៅ និង ស.ស.យ.ក. ខណ្ឌ បានរៀបចំសិក្ខាសាលាស្ដីពី៖ ការរៀបចំផែនការអាជីព និងការជ្រើសរើសជំនាញសិក្សា ដល់សិស្សានុសិស្សមធ្យមសិក្សាទុតិយភូមិ ដែលត្រៀមនឹងបញ្ចប់ការសិក្សានៅថ្នាក់វិទ្យាល័យ នៅវិទ្យាល័យ បឹងប្រិយ៍ ស្ថិតនៅខណ្ឌព្រែកព្នៅ ដែលមានអ្នកចូលរួមសរុប ៧២នាក់។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងតម្រង់ទិសដល់សិស្សមធ្យមសិក្សាទុតិយភូមិ និងការចែករំលែកពីគន្លឹះសំខាន់ៗក្នុងការត្រៀមខ្លួនជ្រើសរើសជំនាញសិក្សាសម្រាប់ថ្នាក់ឧត្តមសិក្សា ការរៀបចំផែនការអាជីព និងការសិក្សា និងព័ត៌មានទីផ្សារការងារដល់យុវជនផងដែរ។








