សម្ដេច​តេជោ បង្ហាញ​ចំណារលើលិខិត​របស់​អគ្គនាយកដ្ឋានពន្ធដារ​ដែល​ជា​ជំហាន​ចំណុច​ខ្លាំង ដើម្បី​ជោគ​ជ័យ​លើ​​កំណែទម្រង់រដ្ឋ និងហិរញ្ញវត្ថុសាធារណៈ

2026/06/04 01:51:30 pm        128

ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតី​តេជោ ហ៊ុន​ សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៤​ ខែមិថុនា ឆ្នាំ២០២៦នេះ បង្ហាញ​ចំណារលើលិខិតរបស់ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ទាក់ទងដល់កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ពិសេសការប្រមូលចំណូលចូលថវិកាជាតិ។

សម្ដេច​តេជោ បាន​សរសេរថា សម្ដេច​ទើបរកឃើញចំណាររបស់ សម្ដេច​លើលិខិតរបស់ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ពន្ធដារ ទាក់ទងដល់កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ពិសេសការប្រមូលចំណូលចូលថវិកាជាតិ។

សម្ដេច​តេជោបានសរសេរថា ការលូកដៃរបស់នាយករដ្ឋមន្ត្រី ចូលគាំទ្រអង្គភាពពន្ធដារមិនត្រឹមតែមិនមែនជាកំហុសនោះទេ ប៉ុន្តែវាបង្ហាញនូវចំណុចខ្លាំងដើម្បីជោគជ័យកំណែទម្រង់រដ្ឋ ដែលក្នុងនោះកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈជាគន្លឹះសម្រាប់ជោគជ័យនៃកំណែទម្រង់វិស័យផ្សេងទៀត។

សម្ដេច​តេជោបានបញ្ជាក់ថាចំណារទាំង៤ដែលសម្ដេច​បានចារនៅលើលិខិតរបស់ ឯកឧត្តម គង់ វិបុលនេះគឺជាចលកររុញច្រានកម្ពុជាឲ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្ស (ប្រាក់ខែតិចហើយអត់សាច់ប្រាក់បើកជូនទៀត) មកជាមានសាច់ប្រាក់បើកជាមួយ និងការបង្កើនបៀវត្សជូនមន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ។ យើងមានសាច់ប្រាក់សម្រាប់ការវិនិយោគសាធារណៈដូចជា ផ្លូវស្ពាន ប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ និងការចំណាយលើការអនុវត្តន៍គោលនយោបាយគាំពារសង្គម ។ល។

សម្ដេច​តេជោបានបញ្ជាក់ថា៖«ភាពធន់ខាងសេដ្ឋកិច្ចរបស់យើងបង្ហាញច្បាស់ពីដំណាក់ការកូវីដ១៩ ឆ្នាំ២០២០ រហូតមកដល់ពេលនេះ ដែលយើងមានសាច់ប្រាក់គ្រប់គ្រាន់ដំឡើងបៀវត្ស និងបើកបៀវត្តន៍២ដងក្នុងមួយខែជាមួយ និងការអនុវត្តន៍គោលនយោបាយគាំពារសង្គម និងការវិនិយោគសាធារណៈផ្សេងទៀត»។

សម្ដេច​តេជោបាន​រម្លឹកឡើងវិញថា ចំណាររបស់សម្ដេច​នាពេលនោះមុតជាងផ្លែដាវទៅទៀត តែសម្ដេច​មិនខ្លាច មិនចុះញ៉ម ព្រោះវាជាផលប្រយោជន៍ជាតិ និងប្រជាជន។ ម្យ៉ាងទៀតប្រទេសកម្ពុជា ខុសប្លែកពី ប្រទេសផ្សេងទៀត ព្រោះយើងត្រូវរៀបចំឡើងវិញទាំងអស់ក្រោយរបបប៉ុលពត ដូចនេះតម្រូវឲ្យនាយករដ្ឋមន្ត្រី មានសេចក្តីក្លាហានហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ។

ចំណាររបស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៤ ក្នុងពេលសម្តេចនៅជានាយករដ្ឋ​មន្ត្រីនៃកម្ពុជា ដែលបានចារលើលិខិតរបស់ឯកឧត្តម គង់ វិបុល អគ្គនាយកពន្ធដារ នាពេលនេះ សម្តេចបានណែនាំឱ្យអគ្គនាយកដ្ឋានពន្ធដារ បន្តការងារកំណែទម្រង់ពន្ធដារ ដោយក្តីក្លាហាន កុំមានការភ័យខ្លាច ឬបា​រម្ភពីសម្ពាធពីគ្រប់មជ្ឈដ្ឋានទាំងអស់។

ចំណារដ៏មុតរបស់សម្តេចតេជោបានសរសេរថា៖ «អ្នកអាច Lobby ឱ្យខ្ញុំយល់ខុសមិនទាន់កើត ឬចាប់ជាតិទេ កុំបារម្ភ»។

សូមជម្រាបថា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១២ លោក គង់ វិបុល ដែលកាលនោះជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចទី១, អនុ​ប្រធាន​ក្រុ​ម​ប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា និង​ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​ ត្រូវបានប្រកាសចូលកាន់តំណែងជា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ រហូតមកដល់សព្វថ្ងៃនេះ ដែលសម្ដេច​តេជោចាត់ទុកថា សម្ដេច​បានជ្រើសរើសមនុស្សត្រូវ​លើការ​ដឹកនាំការងារ​វិស័យពន្ធដារកម្ពុជានេះ៕

អត្ថបទដែលទាក់ទង

គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ បានបិទទ្វារស្តុកទឹកជោគជ័យ ឈានទៅលើកកម្ពស់សមិទ្ធផលថាមពលស្អាត និងការអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏ធំធេងបន្ថែមទៀតរបស់កម្ពុជា
2026/06/04 04:19:11 pm        1
សាលាភូមិន្ទរដ្ឋបាលកម្ពុជា ពង្រីកវិសាលភាពភាពជាអ្នកដឹកនាំ និងគុណភាពបណ្តុះបណ្តាល តាមរយៈកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានរដ្ឋបាលសាធារណៈក្វាងស៊ីនៃប្រទេសចិន
2026/06/04 04:06:00 pm        1
ចិន-កម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៦
2026/06/04 04:00:37 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​WHO៖ កុងហ្គោ និងអ៊ូហ្គង់ដា រាយការណ៍ពីការស្លាប់ ៦១ករណី ដោយសារការផ្ទុះឡើងនៃជំងឺ Ebola

2026/06/04 04:23:45 pm
​បុគ្គលិកនិងនិស្សិត ធ្វើបាតុកម្មដើរក្បួនទៅកាន់ស្ថានទូតអាមេរិកក្នុងទីក្រុងការ៉ាកាស ដើម្បីទាមទារការបោះឆ្នោត
2026/06/04 04:21:15 pm
​គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ បានបិទទ្វារស្តុកទឹកជោគជ័យ ឈានទៅលើកកម្ពស់សមិទ្ធផលថាមពលស្អាត និងការអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏ធំធេងបន្ថែមទៀតរបស់កម្ពុជា
2026/06/04 04:19:11 pm
​អ៊ីរ៉ង់ បដិសេធការវាយប្រហារអាកាសយានដ្ឋានគូវ៉ែត និងដាក់កំហុសដំណើរការមិនត្រឹមត្រូវប្រព័ន្ធប៉ាទ្រីយ៉ូតរបស់អាមេរិក
2026/06/04 04:19:03 pm
​ផ្លូវ​ដ៏​តូច​ទើបឃើញថ្មី នឹងត្រូវ​រុក​រក សម្រាប់​​​ប្រតិបត្តិការជួយសង្គ្រោះដ៏មាន​ហានិភ័យ ក្នុង​រូងភ្នំ នៅឡាវ
2026/06/04 04:09:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/02 03:47:14 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/31 01:24:06 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/02 10:03:39 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/03 04:56:36 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am