UN៖ ប្រជាជនជិត ៥ លាននាក់ នៅប្រទេសយេម៉ែន ប្រឈមនឹងអសន្តិសុខស្បៀងយ៉ាងធ្ងន់ធ្ងរ

2026/06/04 09:38:01 pm        32

ដោយដកស្រង់ការវិភាគចំណាត់ថ្នាក់ដំណាក់កាលសន្តិសុខស្បៀងរួមបញ្ចូលគ្នាចុងក្រោយបំផុតនេះ អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធថា ប្រជាជនជិត ៥ លាននាក់ ឬម្នាក់ក្នុងចំណោមពីរនាក់ នៅទូទាំងតំបន់ចំនួន ១២ ដែលគ្រប់គ្រងដោយរដ្ឋាភិបាល នៅក្នុងប្រទេសយេម៉ែន បានជួបប្រទះនឹងអសន្តិសុខស្បៀងដ៏ស្រួចស្រាវរវាងខែមីនា និងឧសភា ឆ្នាំនេះ។

លោក Stephane Dujarric អ្នកនាំពាក្យរបស់លោកអគ្គលេខាធិការ UN បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា ដើម្បីដោះស្រាយស្ថានការណ៍នេះ អង្គការស្បៀងអាហារ និងកសិកម្ម កម្មវិធីស្បៀងអាហារពិភពលោក និងមូលនិធិកុមារអង្គការសហប្រជាជាតិ បានអំពាវនាវរួមគ្នាដល់សហគមន៍អន្តរជាតិឲ្យបង្កើនមូលនិធិជាបន្ទាន់សម្រាប់ជំនួយស្បៀងអាហារមនុស្សធម៌ សេវាអាហារូបត្ថម្ភ សុខភាព កសិកម្ម និងកម្មវិធីភាពធន់។

លោក Dujarric បាននិយាយថា ចន្លោះខែមិថុនា និងខែកញ្ញា ឆ្នាំនេះ ប្រជាជនប្រមាណ ៥,៤ លាននាក់ដែលរស់នៅក្នុងតំបន់ដែលគ្រប់គ្រងដោយរដ្ឋាភិបាល រួមមាន Aden, Hadramawt, Marib និង Taiz ត្រូវបានគេព្យាករថា នឹងជួបប្រទះអសន្តិសុខស្បៀងដ៏ស្រួចស្រាវ។

អ្នកនាំពាក្យរូបនេះ បានកត់សម្គាល់ថា ទីភ្នាក់ងារទាំងនោះ បានព្រមានថា បើគ្មានសកម្មភាពភ្លាមៗ ប្រកបដោយចីរភាព និងពង្រីកទំហំទេ មនុស្សងាយរងគ្រោះរាប់លាននាក់ នឹងជួបប្រទះហានិភ័យកាន់តែធ្ងន់ធ្ងរឡើងៗ ក្នុងការធ្លាក់ចូលទៅក្នុងភាពអត់ឃ្លាន កង្វះអាហារូបត្ថម្ភ និងការបាត់បង់ជីវភាពរស់នៅដែលមិនអាចត្រឡប់វិញបាន ដោយបន្ថែមថា អង្គការសហប្រជាជាតិ និងដៃគូមនុស្សធម៌របស់ខ្លួន បានចេញផ្សាយផែនការឆ្លើយតប និងតម្រូវការមនុស្សធម៌យេម៉ែនឆ្នាំ ២០២៦ ក្នុងខែមីនា ដោយស្វែងរកថវិកាចំនួន ២,១៦ ពាន់លានដុល្លារអាមេរិក ដើម្បីផ្តល់ជំនួយមនុស្សធម៌សង្គ្រោះជីវិតដល់មនុស្ស ១២ លាននាក់ នៅទូទាំងប្រទេសយេម៉ែន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        155
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        144
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm