អ៊ុយ​ក្រែ​ន​និយាយ​ថា ការ​ជម្លៀស​មនុស្ស​នៅក្រុង Mariupol ត្រូវ​បាន​ផ្អាក​ដោយសារ​ការ​បាញ់​ផ្លោង​ពី​រុស្ស៊ី​

2022/04/22 06:49:48 pm        837

​អ៊ុយក្រែន៖ ឧបនាយករដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន​លោកស្រី Iryna Vereshchuk បាន​និយាយ​នៅ​ក្នុង​សារ​បង្ហោះ​តាម Telegram កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ថា គ្មាន​ពលរដ្ឋ​ណា​ម្នាក់​អាច​ជម្លៀស​ចេញពី​ទីក្រុង​រង​ការឡោមព័ទ្ធ ​Mariupo បានទេ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយសារតែ​ការ​បាញ់​ផ្លោង​របស់​កងទ័ព​រុស្ស៊ី​នៅតែ​បន្ត​ ទៅលើ​ច្រក​របៀង​មនុស្សធម៌​ដែល​បាន​ព្រមព្រៀង​។

​លោកស្រី​បាន​សរសេរ​ថា គ្មាន​ដំណឹង​រីករាយ​ណាមួយ​អំពី​ទីក្រុង Mariupol ទេ។ អ្វីៗ​គ្រប់យ៉ាង​កំពុង​បោះជំហាន​ទៅ​មុខ​យ៉ាង​លំបាក។ ចំណែក​ភាគី​ខាង​រុស្ស៊ី​វិញ អ្វីៗ​ពិតជា​លំបាក​ខ្លាំង​ណាស់ ពោរពេញ​ដោយ​ភាព​ស្មុគស្មាញ មានការ​រីកចម្រើន​យឺតយ៉ាវ និង​គ្មាន​ភាព​ស្មោះត្រង់​។ ​យើង​សូម​អភ័យទោស​ដល់​ពលរដ្ឋ​ទីក្រុង Mariupol ដែល​មិន​អាច​ជួយ​ជម្លៀស​ពួកគេ​ចេញ​បាន​នៅ​ថ្ងៃ​នេះ​។ ការ​បាញ់​ផ្លោង​របស់​រុស្ស៊ីបាន​ចាប់ផ្ដើម​នៅ​ចំណុច​នៃ​ការ​ជម្លៀស ជាហេតុ​ធ្វើ​ឲ្យ​ច្រក​របៀង​មនុស្សធម៌​ត្រូវតែ​បិទ​។

​ក្នុង​ការ​បង្ហោះ​សារ​ដូច​គ្នា​នេះ​ដែរ​លោកស្រី Vereshchuk បាន​ទទួល​ស្គាល់​ថា កាលពី​ថ្ងៃ​ពុធ​ក្បួន​រថយន្ត​ក្រុង​ចំនួន​ ៤​គ្រឿង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ដឹកជញ្ជូន​ជន​ស៊ីវិល ៧៩​នាក់​ចេញពី​ទីក្រុង Mariupol ទៅកាន់​ដែនដី​គ្រប់គ្រង​ដោយ​រដ្ឋធានី Kyiv ក្នុង​តំបន់ Zaporizhzhia ភាគ​ខាងកើត​របស់​អ៊ុយ​ក្រែ​ន​ ជា​ការ​រីកចម្រើន​មួយ​ដែល​លោកស្រី​និយាយ​ថា បាន​ផ្ដល់​ក្ដី​សង្ឃឹម​ឲ្យ​លោកស្រី៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm        9
ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        10
មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        25

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm