លោក Trump៖ អាមេរិកនឹងទទួលបានអ៊ុយរ៉ានី​ញ៉ូមរបស់អ៊ីរ៉ង់ ហើយចង់​ផ្ដាច់​​សង្គ្រាមលីបង់ចេញពីការចរចា

2026/06/04 10:02:58 pm        51

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃពុធ (ទី៣ ខែមិថុនា ឆ្នាំ២០២៦) ថា ក្រោមកិច្ចព្រមព្រៀងមួយដែលកំពុងពិភាក្សាជាមួយអ៊ីរ៉ង់ «សហរដ្ឋអាមេរិក​នឹងទទួលបាន» ស្តុកសារធាតុ​អ៊ុយរ៉ានី​ញ៉ូមចម្រាញហើយ​កម្រិត​ខ្ពស់​របស់ទីក្រុងតេអេរ៉ង់ ដែលជាចំណុចជាប់គាំងដ៏សំខាន់មួយ នៅក្នុងដំណើរ​ការចរចា ប៉ុន្តែបានបន្ថែមថា លោកចង់ផ្ដាច់សង្គ្រាមនៅ​លីបង់ចេញពីការចរចាកិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះ​។

លោក Trump បានបញ្ជាក់​ថា ការចរចាជាមួយអ៊ីរ៉ង់អាចទទួលបានលទ្ធផល នៅចុងសប្តាហ៍ខាងមុខ ហើយកំពុងដំណើរការទៅ​ «ល្អណាស់»។ លោកបាននិយាយ​ថា៖ «ខ្ញុំឮថា ការចរចានេះ​កំពុងដំណើរការទៅយ៉ាងល្អ»។ ដោយលើកឡើង​បន្ថែម អំពីកិច្ចព្រមព្រៀងដែលអាចកើតមាននេះ​ លោក Trump បានប្រាប់អ្នកសារព័ត៌មានថា៖ «វាអាចកើតឡើង នៅចុងសប្តាហ៍»។

ពាក់ព័ន្ធ​នឹងសង្គ្រាម នៅប្រទេស​លីបង់ លោក Trump បាននិយាយថា លោកចង់ផ្ដាច់​ការចរចាពីជម្លោះ​នោះចេញ​ពី​​សង្គ្រាម រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ទោះបីជាទីក្រុងតេអេរ៉ង់ទទូចថា ជម្លោះទាំងនេះត្រូវបានផ្សារ​ភ្ជាប់គ្នាក៏ដោយ។ ប្រធានាធិបតីអាមេរិករូប​នេះ​បាននិយាយ​ថា៖ «ខ្ញុំចង់ផ្ដាច់​វាចេញ​។ ខ្ញុំចង់ឲ្យ​រឿងនេះ​ដាច់ដោយឡែកពីគ្នា​​ ព្រោះវាមិន​ពាក់​ព័ន្ធ​គ្នាទេ​»។

ជាមួយ​គ្នានេះ លោកបានឲ្យ​ដឹង​ទៀត​ថា សហរដ្ឋអាមេរិក «ពិតជាបានជជែក​ជាមួយក្រុម​ហេសបូឡាជាលើកដំបូងមែន»។ ប៉ុន្តែនៅពេលត្រូវបាន​សួរ អំពីការ​លើក​ឡើង​ទាំងនេះ កាល​ពី​ថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសលោក Marco Rubio បានបញ្ជាក់​ថា លោក Trump កំពុងសំដៅទៅលើអ្នកសម្របសម្រួល នៅក្នុងរដ្ឋាភិបាលលីបង់ដែលកំពុងបញ្ជូនសារ រវាងក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន៕


អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        77
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        63
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm