ដោយដកស្រង់ប្រភពដែលដឹងពីការពិភាក្សាទាំងនេះ កាសែត Fiancial Times (FT) បានរាយការណ៍ថា សហរដ្ឋអាមេរិកកំពុងពិចារណាដាក់ពង្រាយអាវុធនុយក្លេអ៊ែររបស់ខ្លួន ទៅកាន់រដ្ឋណាតូបន្ថែមទៀតនៅអឺរ៉ុប ។ រុស្ស៊ីបាននិយាយរួចហើយថា ការដាក់ពង្រាយនុយក្លេអ៊ែរណាមួយរបស់អង្គការណាតូឆ្ពោះទៅព្រំដែនរបស់ខ្លួន នឹងចាំបាច់ត្រូវមានការឆ្លើយតប។

FT បាននិយាយកាលពីថ្ងៃអង្គារថា ការដាក់ពង្រាយដែលអាចកើតមាននេះកើតឡើង នៅពេលដែលទីក្រុងវ៉ាស៊ីនតោនព្យាយាមធានាដល់សម្ព័ន្ធមិត្តដែលមិនពេញចិត្តនឹងផែនការកាត់បន្ថយចំនួនកងទ័ពអា មេរិក និងប្រព័ន្ធអាវុធសំខាន់ៗនៅអឺរ៉ុប និងបង្វែរធនធានមួយចំនួនទៅកាន់អាស៊ី និងតំបន់ផ្សេងទៀត។
សហរដ្ឋអាមេរិកកំពុងកាត់បន្ថយវត្តមានយោធារបស់ខ្លួនយ៉ាងទូលំទូលាយនៅអឺរ៉ុប ជាកន្លែងដែលកងទ័ពអាមេរិកជាង ៨០.000 នាក់ ត្រូវបានដាក់ពង្រាយនៅឆ្នាំ ២០២៥ ក្រោមប្រព័ន្ធការពារទឹកដី និងការរារាំងរួមបញ្ចូលគ្នា ដែលមានតាំងពីចុងបញ្ចប់នៃសង្គ្រាមលោកលើកទី ២ ។

កាលពីខែមុន មន្ទីរបញ្ចកោណបានលុបចោលផែនការបង្វិលកងទ័ពចំនួន ៤.000នាក់ ទៅកាន់ប្រទេសប៉ូឡូញ មិនយូរប៉ុន្មានបន្ទាប់ពីបានប្រកាសដកទាហាន ៥.000នាក់ ចេញពីប្រទេសអាល្លឺម៉ង់៕