​កិច្ចប្រជុំ G7 នៅបារាំង នឹង​មាន​លោក​ Trump ខណៈ​​ជំនួប​កំពូលណាតូនៅទួរគី ក៏នឹង​មាន​មេដឹកនាំអាមេរិកដែរ

2026/06/04 11:07:14 pm        62

ប្រធានាធិបតីអាមេរិកអាមេរិក​ លោក Donald Trump បានប្រាប់​ឲ្យ​ដឹង​កាលពីថ្ងៃពុធ (ទី៣ ខែមិថុនា ឆ្នាំ២០២៦) ថា លោកនឹងចូលរួមកិច្ចប្រជុំកំពូលនៃ​មេដឹកនាំរបស់​ប្រទេសមាន​ឧស្សាហកម្ម​លូត​លាស់​ទាំង៧ (G7) នៅបារាំង ខណៈរដ្ឋមន្ត្រីការបរទេស ​លោក Marco Rubio បានបញ្ជាក់នៅ​ថ្ងៃពុធនោះ​ថា មេដឹកនាំ​អាមេរិករូប​នេះ នឹងមាន​វត្តមាន​ក្នុង​កិច​ប្រជុំ​នៃប្រមុខរដ្ឋរបស់​អង្គការ​ណាតូ (NATO) នៅទីក្រុងអង់ការ៉ារបស់ទួរគី​ នៅខែកក្កដា។

លោក Trump បានសរសេរនៅលើបណ្ដាញ​សង្គម​ Truth Social ថា៖ «ខ្ញុំនឹងទៅចូល​រួម​កិច្ច​ប្រជុំ​ G7 នៅប្រទេសបារាំង ភ្លាមៗបន្ទាប់ពីអ្វីដែលនឹងក្លាយជាយប់ដ៏រីករាយបំផុតមួយ ក្នុងប្រវត្តិសាស្ត្រអាមេរិក គឺការប្រកួតយុទ្ធ​គុន​ចម្រុះ​ជើងឯកពិភពលោក UFC លើវាលស្មៅនៅ​ទិស​ខាងត្បូងសេតវិមាន»។

កិច្ចប្រជុំកំពូលនេះ នឹងប្រព្រឹត្តទៅនៅតំបន់​​ Evian-les-Bains នៅ​ភាគអាគ្នេយ៍នស​ប្រទេសបារាំង នា​ថ្ងៃទី ១៥-១៧ ខែមិថុនា។ G7 មាន​ប្រទេសសេដ្ឋកិច្ចជឿនលឿនបំផុតចំនួន​ ៧ របស់ពិភពលោក គឺកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដោយសហភាពអឺរ៉ុបក៏ជាសមាជិកផងដែរ។

ពាក់​ព័ន្ធ​នឹង​ការជួប​ជុំ​របស់​​អង្គការណាតូវិញ​ ​លោក Rubio បានបញ្ជាក់​ថា កិច្ចប្រជុំកំពូលនេះ នឹងក្លាយជា «កិច្ចប្រជុំដ៏សំខាន់បំផុត» នៅក្នុងប្រវត្តិសាស្ត្ររបស់សម្ព័ន្ធមិត្ត ពីព្រោះ «មានរឿងមួយចំនួន ដែលត្រូវដោះស្រាយ និងកែលម្អ​»។ លោក Rubio បានប្រាប់គណៈកម្មាធិការកិច្ចការបរទេសសភាថា «សហរដ្ឋអាមេរិកនៅតែស្ថិតក្នុងសម្ព័ន្ធភាពណាតូ ហើយយើងនឹងមាន​វត្តមាន​នៅ​ទី​នោះ​»។

ទោះបី​ជា​ទីក្រុងវ៉ាស៊ីនតោននៅតែជាសមាជិកក៏ដោយ​ ក៏​លោកបានសង្កត់ធ្ងន់​ថា អង្គការនេះត្រូវការ «ការផ្លាស់ប្តូរសំខាន់ៗ» ដែលនឹងត្រូវពិភាក្សានៅក្នុងកិច្ចប្រជុំនៅថ្ងៃទី ៧-៨ ខែកក្កដា ក្នុង​រដ្ឋធានីរបស់​ទួរគី​។

ហើយ​លោក Rubio បានបញ្ជាក់ជាថ្មីនូវវោហាសាស្ត្រយូរអង្វែងរបស់​រដ្ឋបាល ដែល​ថា ប្រទេសនៅអឺរ៉ុបខាងលិច បានជៀសវាងមិន​ចំណាយលើវិស័យការពារជាតិអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដោយពឹងផ្អែកលើខែលសន្តិសុខរបស់សហរដ្ឋអាមេរិក ដើម្បីផ្តល់មូលនិធិដល់បណ្តាញសុវត្ថិភាពសង្គម «ដ៏ធំទូលាយ និងរឹងមាំ»៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm