ផ្លូវ​ដ៏​តូច​ទើបឃើញថ្មី នឹងត្រូវ​រុក​រក សម្រាប់​​​ប្រតិបត្តិការជួយសង្គ្រោះដ៏មាន​ហានិភ័យ ក្នុង​រូងភ្នំ នៅឡាវ

2026/06/04 11:09:53 pm        53

សមាជិកក្រុមជួយសង្គ្រោះ បានប្រាប់ប្រព័ន្ធ​ផ្សព្វផ្សាយ​ ABC News ថា ប្រតិបត្តិ​ការស្វែងរកអ្នករុក​រករ៉ែមាស ២នាក់ផ្សេង​ទៀត​ ដែលគេជឿថា ជាប់ក្នុងរូងភ្នំលិចទឹក នៅប្រទេសឡាវ ត្រូវបានគេរំពឹងថា នឹងចាប់​ផ្ដើម​ឡើងវិញ នៅថ្ងៃព្រហស្បតិ៍ (ទី៤ ខែមិថុនា ឆ្នាំ២០២៦) នេះ បន្ទាប់ពីភ្លៀងរដូវ​មូសុង បានរំខាន​ដល់​កិច្ចប្រឹងប្រែងជួយសង្គ្រោះនេះ។

ក្រុមជួយសង្គ្រោះ បាន​ឲ្យ​ដឹង​ថា អ្នករុករករ៉ែ ៥នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះកាលពីសប្តាហ៍មុន ដោយ​ម្នាក់ក្នុងចំណោមពួកគេ ត្រូវបានបង្រៀនពី​វិធី​មុជទឹកដោយមាន​បំពង់​អុកស៊ីហ្សែន​ ដើម្បីធ្វើដំណើរទៅកាន់មាត់រូងភ្នំ។ ហើយ​លោក Robin Cuesta ដែលជាអ្នកមុជទឹកម្នាក់របស់​ក្រុម​ប្រតិបត្តិការជួយសង្គ្រោះ បានប្រាប់ប្រព័ន្ធ​ផ្សព្វផ្សាយ ABC News ថា នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមស្វែងរកមានគម្រោងចុះតាមផ្លូវ​ដែលទើបរកឃើញថ្មីមានជម្រៅ ១៩៦​ហ្វីត (ជិត ៦០ម៉ែត្រ) ដោយសង្ឃឹមថា វា​នឹងនាំទៅដល់កន្លែង​ដែលពួកគេសង្ស័យថា អ្នករុករករ៉ែទាំង ២នាក់នោះ អាចនឹងនៅ។

មន្ត្រីជួយសង្គ្រោះបាននិយាយថា ប្រតិបត្តិការជួយសង្គ្រោះនៅក្នុងរូងភ្នំនេះ ត្រូវបានផ្អាកអស់រយៈពេលជាច្រើនថ្ងៃហើយ ដោយសារតែភ្លៀងធ្លាក់ខ្លាំងរដូវ​មូសុង បានកើត​មាន​នៅ​ខេត្ត Xaisomboun របស់ប្រទេសនេះ​។ ហើយ​លោក Cuesta បានប្រាប់ប្រព័ន្ធ​ផ្សព្វផ្សាយ​ ABC News កាល​ពី​ព្រឹកថ្ងៃពុធថា មិនមានសញ្ញាថ្មីណាមួយ បង្ហាញពីកន្លែងដែលមនុស្ស​ ២ទៀតដែល​នៅ​តែបាត់ខ្លួន​ ស្ថិតនៅក្នុងរូងដ៏​តូចចង្អៀតនេះ​ឡើយ​។

គួរបញ្ជាក់​ថា ក្រុមអ្នកជួយសង្គ្រោះ បានឲ្យ​ដឹង​ថា ក្រុមអ្នករុករករ៉ែមាសខុសច្បាប់ទាំង​ ៧នាក់នោះ បានចូលទៅក្នុងរូងភ្នំនោះ កាលពី​ថ្ងៃទី១៩​ ខែឧសភា ហើយបានជាប់នៅក្នុង​នោះ នៅពេលដែលទឹក​ភ្លៀង បានជន់លិចច្រកចូលរូងភ្នំ។ ក្រុមស្វែងរក ឲ្យ​ដឹង​ថា ប្រតិបត្តិការ បានរកឃើញមនុស្ស ៥នាក់ ដោយ ២នាក់ទៀត​នៅតែមិន​ទាន់​រក​ឃើញ​៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        202
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        189
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm