បុគ្គលិក និស្សិត និងសមាជិកគណបក្សប្រឆាំង បានចេញធ្វើបាតុកម្មនៅតាមដងផ្លូវក្នុងទីក្រុងការ៉ាកាសកាលពីថ្ងៃពុធ ទី៣ ខែមិថុនា ដោយដើរក្បួនទៅកាន់ស្ថានទូតអាមេរិកដើម្បីដាក់ញត្តិទាមទារការបោះឆ្នោតប្រធានាធិបតី និងសភាដោយសេរី ខណៈប្រធានាធិបតីបណ្តោះអាសន្ន លោកស្រី Delcy Rodriguez បានចូលដល់រយៈពេល១៥០ថ្ងៃ នៃការកាន់តំណែង។
សមាជិកនៃសម្ព័ន្ធសហជីព និងចលនានិស្សិត ក៏បានអំពាវនាវឱ្យលោកស្រី Rodriguez ដោះស្រាយតម្រូវការការងារ និងដោះលែងអ្នកទោសនយោបាយ។ មេដឹកនាំសហជីព លោក Jose Patines បាននិយាយថា ក្រុមអ្នកតវ៉ាបានដើរក្បួនទៅកាន់ស្ថានទូត «ដើម្បីទាមទារឱ្យមានការកំណត់ពេលបោះឆ្នោត មានការបោះឆ្នោតប្រធានាធិបតី និងការបោះឆ្នោតសភាដោយសេរី»។
គ្រូបង្រៀនម្នាក់ បានរិះគន់អ្វីដែលលោកហៅថាជាការធ្វើទុក្ខបុកម្នេញ «ប្រាក់ឈ្នួលមិនអាចផ្គត់ផ្គង់ជីវភាពបាន និងប្រាក់សោធននិវត្តន៍ទាបបំផុត» ខណៈហ្វូងមនុស្សបានស្រែកថា «យុត្តិធម៌ និងសេរីភាព» នៅខាងក្រៅស្ថានទូត ជាកន្លែងដែលក្រុមអ្នកតវ៉ាបានចុះហត្ថលេខា និងប្រគល់ឯកសារទៅឱ្យមន្ត្រីស្ថានទូតអាមេរិក។

