ក្រុម​កាន់អំណាចកូរ៉េខាងត្បូងឈ្នះ​ការ​បោះឆ្នោត​មូល​ដ្ឋាន​​លើស​លប់​​ ​ តែចាញ់​​​តំណែងអភិបាលក្រុងសេអ៊ូល

2026/06/05 12:10:51 am        33

គណបក្សប្រជាធិបតេយ្យ (Democratic Party) របស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានប្រមូលសន្លឹក​ឆ្នោត​មូលដ្ឋានដ៏​ច្រើន​លើស​លប់​ នៅក្នុងការបោះឆ្នោតដែលបានធ្វើឡើងកាល​ពី​ថ្ងៃពុធ (ទី៣ ខែមិថុនា ឆ្នាំ២០២៦) ប៉ុន្តែបានទទួល​លទ្ធផល​ខកចិត្ត​ ខណៈដែលលោក Oh Se-hoon ដែលជាអ្នកអភិរក្សនិយមរបស់​ក្រុម​ប្រឆាំង បានកាន់​តំណែងអភិបាលក្រុងសេអ៊ូលមួយ​អាណត្តិទៀត។

គណបក្សប្រជាធិបតេយ្យ បានឈ្នះចំនួន ១២ ក្នុងចំណោម ១៦ នៃ​ការប្រកួតប្រជែងដណ្ដើម​តំណែង​​អភិបាលក្រុង និងខេត្ត នៅ​ទូទាំងប្រទេស ខណៈដែលក្រុម​អភិរក្សនិយម គឺ​គណបក្សអំណាចប្រជាជន (People Power Party) បានឈ្នះ ៤តំណែង​ ជាលទ្ធផលដែលផ្តល់ឲ្យ​គណបក្សរបស់លោក Lee នូវការគ្រប់គ្រងយ៉ាងទូលំទូលាយ លើរដ្ឋបាលមូលដ្ឋាន ក្នុងរយៈពេល ១ឆ្នាំនៃការកាន់តំណែងប្រធានាធិបតីរបស់លោក​។

តែ​យ៉ាង​ណាក្ដី ការបាត់បង់​ក្រុងសេអ៊ូល ដែលជាទីក្រុងធំបំផុតរបស់ប្រទេស​កូរ៉េខាងត្បូង និងជាតំណែង​អភិបាលក្រុងដ៏​មាន​តម្លៃបំផុតខាង​នយោបាយ បានធ្វើឲ្យ​ជ័យជម្នះរបស់គណបក្សកាន់អំណាចចុះខ្សោយ និងផ្តល់ឲ្យ​ក្រុម​អភិរក្សនិយមនូវជំហរចាប់​ផ្ដើម​សំខាន់មួយ ខណៈពេលដែលពួកគេស្វែងរកការព្រឹង​ឡើងវិញ បន្ទាប់ពីមាន​រឿងអាស្រូវ ជុំវិញ​ការប៉ុនប៉ងចេញ​ច្បាប់​អាជ្ញាសឹកមិន​ជោគជ័យ ក្នុង​ឆ្នាំ២០២៤ របស់អតីតប្រធានាធិបតី លោក​ Yoon Suk Yeol និងការចោទប្រកាន់ជាបន្តបន្ទាប់។

មេដឹកនាំគណបក្សប្រជាធិបតេយ្យ លោក Jung Chung-rae បានថ្លែងអំណរគុណដល់អ្នកបោះឆ្នោតចំពោះអ្វីដែលលោកហៅថា ជា «ជ័យជម្នះដ៏អស្ចារ្យ» ទូទាំងប្រទេស ប៉ុន្តែបានទទួលស្គាល់មាន​ការ​ខក​ចិត្តខ្លាំង​ណាស់​​ ដែល​បាត់បង់តំណែង​គ្រប់​គ្រង​រដ្ឋធានី៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        77
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        63
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm