អគ្គលេខាធិការអង្គការសហប្រជាជាតិ ព្រួយបារម្ភខ្លាំងពីជម្លោះឆាបឆេះថ្មីនៅតំបន់ឈូងសមុទ្រ

2026/06/05 12:22:06 am        45

ពេលដែលអរិភាពតំបន់ឈូងសមុទ្រឆាបឆេះម្តងទៀត ក្រោយអ៊ីរ៉ង់វាយប្រហារគូវ៉ែត បណ្តាលឲ្យខូចខាតអាកាសយានដ្ឋាន និងធ្វើឲ្យមនុស្សរាប់សិបនាក់រងរបួស ខណៈយោធាសហរដ្ឋអាមេរិក បើកការវាយប្រហារនៅជិតច្រកសមុទ្រ Hormuz នោះ អ្នកនាំពាក្យអង្គការសហប្រជាជាតិ(UN) បានចាប់ផ្តើមធ្វើសន្តិសីទសារព័ត៌មាន ដើម្បីបង្ហាញពីការព្រួយបារម្ភរបស់អគ្គលេខាធិការ UN លោក Antonio Guterres ជុំវិញវិបត្តិមួយនេះ ។

ស្របពេលអំពើហិង្សាផ្ទុះឡើងជាថ្មី វិស័យការទូត ដើម្បីបញ្ឈប់សង្រ្គាមមួយនេះ ហាក់បង្ហាញសញ្ញាតិចតួចប៉ុណ្ណោះនៃវឌ្ឍនភាព ។

ការវាយប្រហារនេះដែរ គឺជាការធ្វើតេស្តចុងក្រោយចំពោះបទឈប់បាញ់ដ៏រង្គោះរង្គើរ ធ្វើឲ្យតម្លៃប្រេងកើតឡើងជិត ២ភាគរយ ស្របពេលដែលច្រកសមុទ្រនៅតែបិទភាគច្រើន ក្នុងរយៈពេលជាង ៣ខែកន្លងមកនេះ ក្រោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល រួមដៃគ្នាវាយប្រហារអ៊ីរ៉ង់ ។

លោក Stephane Dujarric គឺជាអ្នកនាំពាក្យ UN និយាយថា លោក Guterres មានការព្រួយបារម្ភចំពោះការវាយប្រហាររាយការណ៍កាលពីពេលកន្លងទៅរវាងសហរដ្ឋអាមេរិក និងសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ ហើយនិងសេចក្តីរាយការណ៍ថា អ៊ីរ៉ង់ បានវាយប្រហារគោលដៅគូវ៉ែត និងបារ៉ែន ។

លោកបន្តថា លោក Guterres ពិតជាខ្វាយខ្វល់ខ្លាំងណាស់ចំពោះសេកច្តីរាយការណ៍ចំពោះគ្រោះថ្នាក់ដល់អាយុជីវិតជនស៊ីវិល ។

ក្រុមអាជ្ញាធរគូវ៉ែត និងសារព័ត៌មានរដ្ឋរាយការណ៍ថា ការវាយប្រហារមីស៊ីល និងយានដ្រូនអ៊ីរ៉ង់ បណ្តាលឲ្យខូចខាតអគារក្នុងអាកាសយានដ្ឋាន និងបេសកកម្មការទូត ដោយសម្លាប់មនុស្សម្នាក់ និងមនុស្សជាង ៦០នាក់ផ្សេងទៀត រងរបួស ។

ខណៈពេលនោះដែរ បញ្ជាការកណ្តាលសហរដ្ឋអាមេរិកនិយាយថា មីស៊ីលអ៊ីរ៉ង់ ២គ្រាប់បាញ់លើគូវ៉ែត បានធ្លាក់ ឬផ្ទុះពាក់កណ្តាលផ្លូវ ហើយមីស៊ីល ៣គ្រាប់ដែលបានវាយប្រហារប្រទេសបារ៉ែន ត្រូវបានស្កាត់ជាប់ដោយកងកម្លាំងសហរដ្ឋអាមេរិក និងកងកម្លាំងបារ៉ែន ។

សូមបញ្ជាក់ថា អរិភាពនៅតំបន់ឈូងសមុទ្រ បានឆាបឆេះជាថ្មីនៅថ្ងៃពុធ ក្រោយការវាយប្រហារប្រហារមីស៊ីលអ៊ីរ៉ង់លើបារ៉ែន គូវ៉ែត និងគោលដៅផ្សេងទៀតក្នុងតំបន់ ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត

2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm