យោធាសហរដ្ឋអាមេរិកនិយាយថា ពួកគេបានបើកការវាយប្រហារលើនាវាមួយគ្រឿងនៅតំបន់ភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក ដោយបានសម្លាប់មនុស្ស ២នាក់ ។
ទីបញ្ជាការភូមិភាគត្បូងសហរដ្ឋអាមេរិក និយាយនៅលើបណ្តាញព័ត៌មានសង្គម Xថា របាយការណ៍ចារកម្មបញ្ជាក់ថា នាវាមួយគ្រឿងនេះ ចូលរួមប្រតិបត្តិការជួញដូរគ្រឿងញៀន ។
ទីបញ្ជាការភូមិភាគត្បូងសហរដ្ឋអាមេរិក បានចែករំលែកផងដែររូបភាពវីដូអូឃ្លីបនៃការវាយប្រហារចោទប្រកាន់ ឃើញរូបភាពស-ខ្មៅពីលើអាកាស របស់ទូកធ្វើដំណើរតាមទឹក មុនពេលរងការវាយប្រហារផ្ទុះជាអណ្តាតភ្លើង ។
ទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារព័ត៌មានរ៉យទ័រមិនអាចបញ្ជាក់ផ្ទៀងផ្ទាត់ដោយឯករាជ្យបានឡើយពីទីតាំង និងកាលបរិច្ឆេតរបស់រូបភាពវីដេអូឃ្លីបនេះ ។
ក្រោមរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump យោធាសហរដ្ឋអាមេរិក បានបើកការវាយប្រហារម្តងហើយម្តងទៀត លើគោលដៅដែលពួកគេសង្ស័យថា ជានាវារត់ពន្ធគ្រឿងញៀន ៕

