កម្មវិធីស្បៀងអាហារពិភពលោក(WFP) កំពុងបង្កើនការឆ្លើយតបចំពោះជំងឺអេបូឡា នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ស្របពេលដែលប្រទេសមួយនេះ កំពុងទប់ទល់ការរីករាលដាលឆ្លងកើនឡើងនៃវីរុសស្លាប់មនុស្សមួយនេះ ។
យោងតាមការអះអាងរបស់ WFP បានឲ្យដឹងថា មនុស្សប្រហែល ២៦,៥លាននាក់ នៅទូទាំងប្រទេសមួយនេះ ប្រឈមនឹងអសន្តិសុខស្បៀងធ្ងន់ធ្ងរ រួមទាំងមនុស្សជិត ១០នាក់នៅតំបន់ភាគខាងកើតផងដែរ ។
អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃពុធថា កុងហ្គោ បានរាយការណ៍ករណីឆ្លងជំងឺអេបូឡា សរុបចំនួន ៣៤៤ករណី ក្នុងនោះរួមទាំងករណីស្លាប់មនុស្ស ៦០នាក់ ហើយអ៊ូហ្គង់ដាមានករណីឆ្លងជំងឺសរុប ១៥ករណី ក្នុងនោះករណីស្លាប់មនុស្សម្នាក់ ។
លោក David Stevenson គឺជាប្រធាន WFP ប្រចាំនៅកុងហ្គោនិយាយថា ជំនួយរបស់ WFP សំខាន់ខ្លាំងណាស់ ដើម្បីកាត់បន្ថយភាពអត់ឃ្លាន ទើបកង្វះអាហារូបត្ថម្ភពុំធ្វើឲ្យកើនឡើងករណីឆ្លងជំងឺអេបូឡា ក៏ដូចជាបញ្ចប់ជំងឺមួយនេះ ។
សូមបញ្ជាក់ថា មន្ទីរគ្រប់គ្រង និងបង្ការជំងឺអាហ្វ្រិក បានប្រកាសការរីករាលដាលឆ្លងជំងឺអេបូឡា ដែលជាការរីករាលដាលឆ្លងលើកទី ១៧នៅកុងហ្គោ កាលពីថ្ងៃទី ១៥ ខែឧសភា ហើយភ្លាមៗនោះ អង្គការ WHO បានប្រកាសគ្រាអាសន្នសុខភាពសាធារណៈថា ជាក្តីបារម្ភអន្តរជាតិ ៕

