ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump) បានប្រាប់អ្នកយកព័ត៌មានថា កិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបញ្ជាក់ថា ច្រកសមុទ្រហ័រមូស នឹងបើកសម្រាប់ការធ្វើនាវាចរណ៍ភ្លាមៗ បន្ទាប់ពីភាគីទាំងពីរចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រួច។
លោកបាននិយាយថា៖«រឿងមួយទៀតដែលសំខាន់ និងសំខាន់ខ្លាំងណាស់ គឺថា ភ្លាមៗបន្ទាប់ពីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នោះ ច្រកសមុទ្រហ័រមូស នឹងបើក ហើយវានឹងបើកយ៉ាងឆាប់រហ័សបំផុត»។
លោក ត្រាំ បានបញ្ជាក់ថា នាវារុករកមីនរបស់សហរដ្ឋអាមេរិក ត្រូវបានដាក់ពង្រាយទៅកាន់តំបន់នោះរួចហើយ៕

