មន្ត្រីជាន់ខ្ពស់ហ្ស៊កដានី និកូវ៉ែតកាលពីថ្ងៃពុធ បានជួបពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការសន្តិសុខ និងយោធារវាងប្រទេសរបស់ពួកគេ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃហ្ស៊កដានី លោក Mazen Faraya និងសមភាគីកូវ៉ែត លោក Sheikh Fahad Yousef Saud Al-Sabah បានជួបប្រជុំគ្នានៅទីក្រុងអាម៉ាន់ ដើម្បីពិភាក្សាអំពីការបង្កើនការសម្របសម្រួលសន្តិសុខ និងការពង្រីកកម្មវិធីបណ្តុះបណ្តាលរួមគ្នា។

លោក Faraya បានសរសើរកម្រិតនៃកិច្ចសហប្រតិបត្តិការរវាងហ្ស៊កដានី និងកូវ៉ែត លើបញ្ហាសន្តិសុខ និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តពិគ្រោះយោបល់រវាងក្រសួងមហាផ្ទៃ និងទីភ្នាក់ងារសន្តិសុខរបស់ប្រទេសទាំងពីរលើបញ្ហាដែលមានផលប្រយោជន៍ទៅវិញទៅមក។ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានហ្ស៊កដានី។
ដោយពណ៌នាអំពីទំនាក់ទំនងរបស់ប្រទេសទាំងពីរថា មានភាពរឹងមាំ និងយូរអង្វែង លោក Sheikh Fahad បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសកូវ៉ែតចំពោះចំណងមិត្តភាពសន្តិសុខកាន់តែស៊ីជម្រៅ និងការបង្កើនការផ្លាស់ប្តូរជំនាញគ្នាទៅវិញទៅមក៕
