ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយថា អ៊ុយក្រែនបង្កើនការវាយប្រហាររបស់ខ្លួនលើគោលដៅក្នុងរុស្ស៊ី នឹងធ្វើឲ្យទីក្រុងគីវចរចាបញ្ចប់សង្រ្គាមកាន់តែស្មើភាព ។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានជាមួយអគ្គលេខាធិការអង្គការណាតូលោក Mark Rutte នៅក្នុងទីក្រុងគីវ លោក Zelenskiy និយាយថា វាគ្រាន់តែជាសំនួរពីពេលវេលាប៉ុណ្ណោះឲ្យអ៊ុយក្រែនបង្កើនទំហំនៃការវាយប្រហារបែបនេះ ។
លោកបន្តថា ពួកគេត្រូវដឹងថា បើសិនជាពួកគេប្រើប្រាស់យានដ្រូន និងមីស៊ីលវាយប្រហារពួកយើង ពួកយើងនឹងប្រើប្រាស់វាដូចគ្នា ដើម្បីវាយប្រហារពួកគេ ហើយវាគ្រាន់តែជាបញ្ហានៃពេលវេលាមុន ឬក្រោយប៉ុណ្ណោះ មុនពេលពួកយើងបង្កើនទំហំនៃការឆ្លើយតបរបស់ពួកយើង ។

លោក Zelenskiy និយាយទៀតថា លោកមានជំនឿថា រុស្ស៊ីត្រូវការផងដែរឲ្យអ៊ុយក្រែននៅជាមួយណាតូ ពីព្រោះថា នៅពេលអនាគត វាអាចក្លាយជាការឈឺចាប់មួយ សម្រាប់រុស្ស៊ី បើសិនជាអ៊ុយក្រែនមិននៅជាមួយណាតូទេនោះ ។
លោកបញ្ជាក់ដែរថា អឺរ៉ុបត្រូវការពន្លឿនគម្រោងប្រព័ន្ធប្រឆាំងមីស៊ីលបាលីស្ទិករបស់ខ្លួន ។ ពួកយើងត្រូវការវា ពួកយើងបានធ្វើការងាររួចទៅហើយជាមួយបណ្តាប្រទេសជាច្រើន រួមទាំងបារាំង ន័រវែស អាល្លឺម៉ង់ ស៊ុយអែត ដាណឺម៉ាក អ៊ីតាលី និងប្រទេសដៃគូផ្សេងទៀត ដើម្បីបង្កើតសមត្ថភាពប្រព័ន្ធប្រឆាំងមីស៊ីលបាលីស្ទិក ៕
