អ៊ីស្រាអែល៖ ការវាយលុកនៅភាគខាងត្បូងលីបង់ «នៅតែបន្ត» ទោះមានកិច្ចព្រមព្រៀង​បទ​ឈប់បាញ់ក្ដី​

2026/06/05 02:00:37 am        38

កងទ័ពអ៊ីស្រាអែល នៅ​ថ្ងៃព្រហស្បតិ៍ (ទី៤ ខែមិថុនា ឆ្នាំ២០២៦) បាន​ប្រាប់​ថា ខ្លួននឹងបន្តការវាយលុក​ នៅភាគខាងត្បូងលីបង់ ទោះបីជាមានសេចក្តីប្រកាសត្រីភាគីដែលចេញនៅទីក្រុងវ៉ាស៊ីនតោន ដោយប្រកាសពីកិច្ចព្រមព្រៀង ស្តីពីបទឈប់បាញ់ក៏ដោយ ខណៈដែលរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Israel Katz បាននិយាយថា ប្រតិបត្តិការយោធានឹងបន្តរហូតដល់ក្រុមហេសបូឡាត្រូវបានលុប​បំបាត់​ពីតំបន់ភាគខាងត្បូងនៃទន្លេ Litani។

ចាប់តាំងពីថ្ងៃទី២ ខែមីនាមក អ៊ីស្រាអែលបានធ្វើការវាយលុកទ្រង់ទ្រាយធំមួយ នៅក្នុងប្រទេសលីបង់ ដែលបានសម្លាប់មនុស្សជាង ៣.៥០០នាក់ បណ្ដាល​ឲ្យ​រង​របួសជាង ១០.៦០០នាក់ និងបាននាំ​ឲ្យ​មនុស្សជាង ១លាននាក់ផ្លាស់ទី​លំនៅ។ នេះបើយោងតាមតួលេខផ្លូវការ។

អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល លោក Avichay Adraee បានឲ្យ​ដឹង​នៅលើបណ្ដាញ​សង្គម X ថា៖ «ការប្រយុទ្ធគ្នានៅភាគខាងត្បូងលីបង់ កំពុងបន្តមាន​ ហើយកងទ័ពអ៊ីស្រាអែលបន្តកំណត់គោលដៅលើទីតាំង និងហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុម​ហេសបូឡាដែលមានទីតាំងនៅនោះ​ និងក្បែរភូមិរបស់អ្នក»។

លោក Adraee បានជំរុញឲ្យ​ប្រជាជនជៀសវាងកុំ​ធ្វើដំណើរទៅភាគខាងត្បូងនៃទន្លេ Zahrani «រហូតដល់មានការជូនដំណឹងបន្ថែម» ដោយព្រមានថា «អ្នកណាដែលធ្វើដំណើរទៅភាគខាងត្បូង កំពុងធ្វើឲ្យ​ជីវិតរបស់ពួកគេ​ស្ថិត​ក្នុង​គ្រោះថ្នាក់​»។

ដោយឡែក លោក Katz បាននិយាយថា កិច្ចព្រមព្រៀងបទឈប់បាញ់ដែលសម្រេចបានជាមួយទីក្រុងបេរូត «នៅតែមានលក្ខខណ្ឌ« ឲ្យ​លុប​បំបាត់យុទ្ធជនរបស់ក្រុម​ហេសបូឡាចេញពីភាគខាងត្បូងលីបង់៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        53
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        59
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm