ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ​និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា​ចុះកិច្ចព្រមព្រៀងដើម្បីជំរុញកំណើនទេសចរណ៍កម្ពុជា

2026/06/05 02:25:24 am        112

រាជធានីភ្នំពេញ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦៖ ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ​និងផ្សព្វផ្សាយទេសចរណ៍​កម្ពុជា (CTB) បានចុះកិច្ចព្រមព្រៀងជាដៃគូយុទ្ធសាស្ត្រ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ដើម្បីជំរុញកំណើនទេសចរណ៍ និងលើកកេរ្តិ៍ឈ្មោះ​កម្ពុជាលើឆាកអន្តរជាតិ ដោយផ្តោតសំខាន់លើប្រទេសឥណ្ឌា និងអូស្ត្រាលី។

កិច្ច​ព្រម​ព្រៀង​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​ លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា និង​ឯកឧត្តម គឹម មិនា នាយក​ប្រតិបត្តិ​ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា ក្រោមអធិបតីភាព និងសក្ខីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា​។

ក្រោមកិច្ចសហប្រតិបត្តិការនេះ ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ​និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា នឹងវិនិយោគរួមគ្នាក្នុងទំហំទឹកប្រាក់ ១០០,០០០ ដុល្លារអាមេរិក ដើម្បីរួមគ្នារៀបចំយុទ្ធសាស្រ្តទីផ្សារ និងអនុវត្តគម្រោងផ្សព្វផ្សាយទៅទីផ្សារអន្តរជាតិ ដែលផ្តោតលើភ្ញៀវទេសចរមកពីប្រទេសឥណ្ឌា និងប្រទេសអូស្ត្រាលី។ ក្នុងនោះផងដែរ សកម្មភាពដែលបានគ្រោងទុករួមមាន យុទ្ធនាការឌីជីថល ការផ្សព្វផ្សាយពាណិជ្ជកម្ម ការចូលរួមក្នុងពិព័រណ៍ទេសចរណ៍ និងការរៀបចំដំណើរទស្សនកិច្ច (FAM​ Trip) សម្រាប់អ្នកបង្កើតមាតិកាអន្តរជាតិ (KOLs) និងអ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយមកពីប្រទេសទាំងពីរ ដើម្បីស្វែងយល់ពីសក្តានុពលតំបន់ទេសចរណ៍នៅកម្ពុជា។

យុទ្ធនាការផ្សព្វផ្សាយរួមគ្នានេះ នឹងចាប់ផ្តើមចាប់ពីខែឧសភា ឆ្នាំ២០២៦ ដោយបង្ហាញពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប ទីក្រុងពោរពេញដោយភាពរស់រវើក តំបន់ទេសចរណ៍ធម្មជាតិ និងបទពិសោធន៍ធ្វើដំណើរដ៏ប្លែកអស្ចារ្យរបស់កម្ពុជា ដើម្បីបន្តពង្រឹងភាពលេចធ្លោនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ភ្ញៀវទេសចរអន្តរជាតិ។

លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា បានមានប្រសាសន៍ថា «ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃសមរម្យមួយក្នុងប្រទេសកម្ពុជា និងជាផ្នែកមួយនៃក្រុមហ៊ុន អ៊ែរអេស៊ា គ្រុប ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការផ្តល់ជូននូវមធ្យោបាយធ្វើដំណើរតាមផ្លូវអាកាសក្នុងតម្លៃសមរម្យ និងងាយស្រួលសម្រាប់អ្នកដំណើរគ្រប់រូប។ ការប្តេជ្ញាចិត្តរបស់យើងខ្ញុំក្នុងការសម្រេចឱ្យបានក្រោមពាក្យស្លោកថា “ប្រជាជនកម្ពុជាគ្រប់រូបអាចហោះហើរបាន” គឺជាបេសកកម្មមួយ ដែលចូលរួមចំណែកដោយផ្ទាល់ស្របតាមចក្ខុវិស័យរយៈវែងរបស់វិស័យទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា។»

លោកបានបញ្ចាក់បន្ថែមថា «ភាពជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ​និងផ្សព្វផ្សាយទេសចរណ៍​កម្ពុជានេះ គឺជាវឌ្ឍនភាពដ៏សំខាន់មួយ ក្នុងបេសកកម្មរួមគ្នារបស់យើងខ្ញុំ ដើម្បីបង្ហាញពិភពលោកពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប ការស្វាគមន៍ប្រកបដោយភាពកក់ក្តៅ និងជម្រើសដំណើរកម្សាន្តដ៏សម្បូរបែបរបស់ព្រះរាជាណាចក្រកម្ពុជា។»

ឯកឧត្តម គឹម មិនា នាយកប្រតិបត្តិក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ​និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា មានប្រសាសន៍ថា៖ «ភាពជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ ដូចជាក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា (AirAsia Cambodia) គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការបន្តពង្រឹងកំណើនទេសចរណ៍ និងភាពប្រកួតប្រជែងជាសកលរបស់កម្ពុជា។ ការតភ្ជាប់ផ្លូវអាកាសដើរតួនាទីយ៉ាងសំខាន់ មិនត្រឹមតែក្នុងការបង្កើនចំនួនភ្ញៀវទេសចរអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងការលើកកម្ពស់មុខមាត់ និងកេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិផងដែរ។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ យើងមានគោលបំណងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយនូវភាពវិជ្ជមានរបស់កម្ពុជា និងបង្ហាញថាកម្ពុជា ជាគោលដៅទេសចរណ៍ដ៏រស់រវើក ប្រកបដោយភាពទាក់ទាញ ភាពកក់ក្តៅ និងភាពសំបូរបែប។ ក្រៅពីតំបន់បេតិកភណ្ឌដ៏ល្បីល្បាញលើ​សកលលោក ប្រទេសកម្ពុជាក៏ផ្តល់នូវបទពិសោធទេសចរណ៍ដ៏សំបូរបែបជាច្រើនទៀតដូចជា ទីក្រុងពោរពេញដោយភាពរស់រវើក ការស្វែងយល់ពីវប្បធម៌ទំនៀមទំលាប់ប្រពៃណីពិតប្រាកដ ទេសចរណ៍ធម្មជាតិចម្រុះ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ដែលសាកសមនឹងទទួលបានការទទួលស្គាល់កាន់តែខ្លាំងជាសកល។»

លោកបានបន្ថែមថា «តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអាកាសចរណ៍អន្តរជាតិដ៏រឹងមាំ ដូចជាក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា (AirAsia Cambodia) យើងអាចពង្រីកវិសាលភាពនៃការផ្សព្វផ្សាយទៅកាន់ទស្សនិកជនថ្មីៗ បង្កើនទំនុកចិត្តភ្ញៀវទេសចរ និងរួមចំណែកផ្លាស់ប្តូរទស្សនៈអវិជ្ជមាន ដោយបង្ហាញពីមុខមាត់ថ្មីរបស់កម្ពុជា៖ “ទំនើបកម្ម វឌ្ឍនភាព និងការច្នៃប្រឌិត” ទៅកាន់ពិភពលោក»។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm