ប្រធានរដ្ឋលោក Samrat Choudhary និយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Xថា មនុស្សយ៉ាងហោច ៤នាក់ បានស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះមន្ទីរពេទ្យឯកជនមួយកន្លែង ស្ថិតនៅរដ្ឋភាគខាងកើត Bihar ប្រទេសឥណ្ឌា នាថ្ងៃព្រហស្បតិ៍នេះ ។
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យនៅកន្លែងកើតហេតុ និយាយថា អគ្គិភ័យបានឆាបឆេះឡើងដោយសារទស្សន៍សេខ្សែភ្លើងនៅបន្ទប់សង្គ្រោះបន្ទាន់ ។
ពួកគេបន្តថា អ្នកជំងឺដែលត្រូវសង្រ្គោះ ត្រូវបានបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យបង្អែក ។
លោក Vivek Singh គឺជាភ្នាក់ងារពន្លត់អគ្គិភ័យមួយរូបនិយាយថា ពេលពួកយើងមកដល់ ពួកយើងបានឃើញអគ្គិភ័យកំពុងឆាបឆេះនៅជាន់ទី ៤ ស្ថិតក្នុងបន្ទប់សង្រ្គោះបន្ទាន់ ។
លោកបន្តថា ពួកយើងប្រញាប់ប្រញាល់ចូលទៅក្នុង ជាទីដែលអ្នកជំងឺជាច្រើននាក់បានជាប់ខ្លួន ។ ផ្សែងមាននៅគ្រប់ទីកន្លែង ហើយពួកយើងសង្រ្គោះបានអ្នកជំងឺប្រហែល ១៥-២០នាក់ ។
ឧបទ្ទេហេតុនេះដែរ បានកើតមានឡើង ក្រោយមនុស្សយ៉ាងហោច ២១នាក់ រួមទាំងជនបរទេស ១២នាក់ ត្រូវបានសម្លាប់ក្នុងអគ្គិភ័យនៅសណ្ឋាគារមួយកន្លែង ស្ថិតក្នុងទីក្រុងញូវដែលី ៕