រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio និយាយប្រាប់ក្រុមតំណាងរាស្រ្តថា សហរដ្ឋអាមេរិកមិនថា មិនព្រមលក់អាវុធដែលមានតម្លៃរហូតដល់ ១៤ពាន់លានដុល្លារដល់កោះតៃវ៉ាន់នោះទេ ប៉ុន្តែការលក់នៅត្រូវពិនិត្យមើលសិន ។
លោក Rubio ត្រូវបានសួរដោយតំណាងរាស្រ្ត Jim Costa មកពីរដ្ឋ California ពាក់ព័ន្ធនឹងការផ្អាកការលក់អាវុធនេះ អំឡុងសវនាការរបស់គណៈកម្មាធិការកិច្ចការបរទេសរបស់សភា ។
លោកនិយាយថា ពួកយើងមាននូវកិច្ចព្រមព្រៀងមួយ គឺជាកិច្ចព្រមព្រៀងមួយដែលលោកគិតថាជាឧទាហរណ៍ល្អ ពួកយើងពុំទាន់ផ្តល់ការយល់ព្រមផ្តាច់ព្រ័ត្រនោះទេ លើកិច្ចព្រមព្រៀងអាវុធតម្លៃ ១៤ពាន់លានដុល្លារសម្រាប់កោះតៃវ៉ាន់ ដែលលោកចង់បញ្ជាក់ថា វាគឺជាការលក់ មិនមែនជាអំណោយនោះទេ ។
លោក Rubio និយាយទៀតថា តើអ្នកគិតថា ការការពារកោះតៃវ៉ាន់ គឺជារឿងសំខាន់ខ្លាំងឬ? ពួកយើងមិនថា មិនព្រមឲ្យនោះទេ វាកំពុងស្ថិតក្រោមការត្រួតពិនិត្យ ពួកយើងទើបតែធ្វើរឿងមួយកាលពីខែធ្នូ ដែលច្រើនជាងអ្វីលោក Biden បានធ្វើក្នុងរយៈពេល ៤ឆ្នាំទៅទៀត ៕