អាកាសធាតុអាក្រក់ បានបែងចែកប្រទេសអ៊ីតាលី ក្នុងនោះនៅទីក្រុងរ៉ូមព្យុះកួច បណ្តាលឲ្យបាក់ដើមឈើ ធ្វើឲ្យខូចខាតអគារ និងរថយន្ត ខណៈសីតុណ្ហភាពនៅកោះ Sicily ហួសកម្រិតសីតុណ្ហភាពរដូវក្តៅ ។នៅទ
ក្រុងរ៉ូម ព្យុះកួច បានវាយប្រហារតំបន់ភាគខាងជើងនៅព្រឹកថ្ងៃពុធ ។ សារព័ត៌មានក្នុងស្រុក រាយការណ៍ថា ដើមឈើប្រហែល ៦០ដើមបានបាក់រលំក្នុងរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ ប៉ុន្តែពុំមានគ្រោះថ្នាក់នោះទេគ្រាន់តែមនុស្សម្នាក់ រងរបួសស្រាលប៉ុណ្ណោះ ។នៅទីក្
រុង Palermo អាកាសធាតុក្តៅបានធ្វើឲ្យខែមិថុនា ក្លាយជាខែរដូវក្តៅ ក្នុងនោះការព្យាករអាកាសធាតុបានឲ្យដឹងថាសីតុណ្ហភាពនឹងកើនឡើងដល់ ៣៣អង្សាសេ នាចុងសប្តាហ៍នេះ ។
ក្រុមភ្ញៀវទេសចរអង់គ្លេស និយាយថា ពួកគេពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់ចំពោះកម្តៅនៅក្នុងទីក្រុងរបស់កោះSicily មួយនេះ ។លោក Tony
Parla គឺជាភ្ញៀវទេសចរមួយរូបមកពីអង់គ្លេសនិយាយថា នៅទីក្រុងឡុងដ្រ៍ អំឡុងវេលានេះ ពេលមានភ្លៀង សីតុណ្ហភាពមានត្រឹមតែ ១៥អង្សាសេប៉ុណ្ណោះប៉ុន្តែនៅទីនេះ សីតុណ្ហភាពមានរហូតដល់ ៣២-៣៣អង្សាសេ ៕