បទឈប់បាញ់នៅលីបង់ បង្កើនក្តីសង្ឃឹមពី​ការ​មាន​វឌ្ឍនភាព សម្រាប់កិច្ចព្រមព្រៀងអ៊ីរ៉ង់

2026/06/05 02:44:56 am        32


រដ្ឋបាលរបស់​លោកប្រធានាធិបតី​ Donald Trump បានប្រាប់​ឲ្យ​ដឹង​ថា អ៊ីស្រាអែល និងលីបង់ បានយល់ព្រមអនុវត្តបទឈប់បាញ់ថ្មី បន្ទាប់ពីមាន​ការចរចាសម្របសម្រួលដោយសហរដ្ឋអាមេរិក ជាចំណាត់​ការ​ដែលបង្កើនក្តីសង្ឃឹមពី​ការ​មាន​វឌ្ឍនភាព ឆ្ពោះទៅរកការបញ្ចប់សង្គ្រាមអាមេរិក-អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់។

ទីក្រុងតេអេរ៉ង់ បានធ្វើឲ្យ​បទឈប់បាញ់នៅលីបង់ ជាលក្ខខណ្ឌ សម្រាប់ការ​មាន​កិច្ចព្រមព្រៀងសន្តិភាពណាមួយជាមួយទីក្រុងវ៉ាស៊ីនតោន ហើយបានលើក​ឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះថា ខ្លួនអាចធ្វើអន្តរាគមន៍ដោយផ្ទាល់ ក្នុងការគាំទ្រដល់ក្រុមតំណាងរបស់ខ្លួន គឺ​ហេសបូឡា ប្រសិនបើអ៊ីស្រាអែលបន្ត ឬបង្កើនការវាយប្រហារ នៅទីនោះ។

ប្រធានាធិបតីលីបង់ លោក Joseph Aoun បាននិយាយនៅ​ថ្ងៃព្រហស្បតិ៍ (ទី៤ ខែមិថុនា ឆ្នាំ២០២៦) នេះ​ថា បទឈប់បាញ់នឹងចូលជាធរមាន ក្នុងរង្វង់​រយៈពេល ២៤ម៉ោង បន្ទាប់ពីភាគីពាក់ព័ន្ធទាំងអស់អនុម័តវា ដោយហាក់ដូចជាសំដៅទៅលើក្រុមហេសបូឡាដែលមិនបានធ្វើអត្ថាធិប្បាយ ជុំវិញ​កិច្ចព្រមព្រៀងនេះ​ឡើយ​។

កិច្ចព្រមព្រៀងនេះកើតឡើងបន្ទាប់ពីមាន​ការផ្ទុះឡើងនូវ​អំពើហិង្សា នៅទូទាំងតំបន់។ ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦នាក់ នៅភាគខាងត្បូងលីបង់ ហើយកងកម្លាំងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានវាយប្រហារគ្នាទៅវិញទៅមក នៅឈូងសមុទ្រ កាលពីថ្ងៃពុធ ដែលជាការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាបំផុតមួយ ចាប់តាំងពីបទឈប់បាញ់ដាច់ដោយឡែកមួយទៀត​ បានបញ្ឈប់ការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ កាល​ពី​ដើមខែមេសា។

កាល​ពី​សប្តាហ៍​មុន អ៊ីរ៉ង់ និង​សហរដ្ឋ​អាមេរិក ​បាន​បង្ហាញ​ពី​វឌ្ឍនភាព​ឆ្ពោះ​ទៅ​រក​កិច្ចព្រមព្រៀង​ដំបូង​បណ្ដោះអាសន្ន​មួយ​ ដើម្បី​បញ្ឈប់​សង្គ្រាម និង​បើក​ច្រក​សមុទ្រ​ឡើង​វិញ ប៉ុន្តែ​ភាគី​ទាំង​២ ​មិន​ទាន់​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​នៅ​ឡើយ​ទេ ដែល​នឹង​ទុក​ឲ្យ​ការ​ចរចា​កាន់តែ​ស្មុគស្មាញបន្ថែម​ទៀត​ ​សម្រាប់​ពេល​ក្រោយ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm